Kiana Danial បច្ចុប្បន្នគឺជា CEO of Invest Diva ដែលជាក្រុមហ៊ុនវិនិយោគធំមួយនៅសហរដ្ឋអាមេរិក ដែលជាការបង្កើតឡើងក្នុងគោលបំណងជួយសម្រួលទៅដល់បញ្ហាហិរញ្ញវត្ថុរបស់ប្រជាជនដែលខ្វះ ដោយសារតែកន្លងមក Kiana ធ្លាប់ឆ្លងកាត់បទពិសោធន៍ធ្លាក់ខ្លួនក្រគ្មានលុយបង់ផ្ទះជួលរបស់នាង ដោយសារតែការមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ហេតុដូច្នេះទើបនាងបង្កើតក្រុមហ៊ុននេះឡើង។

ជាក់ស្តែង យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា មុនក្លាយជាមនុស្សជោគជ័យ សល់លុយរាប់លាន និងមានក្រុមហ៊ុនមួយជារបស់ខ្លួនឯងដូចជាពេលនេះ សហគ្រិនស្ត្រីរូបនេះ ត្រឹមតែជាបុគលិកធ្វើការឱ្យគេ បើកប្រាក់ខែចាយមួយរស់ៗ ពេលខ្លះគ្មានទាំងលុយបង់ផ្ទះជួលថែមទៀតផង ។ប៉ុន្តែដោយសារតែទម្លាប់ល្អ ៣ របស់នាង បានផ្លាស់ប្តូរ សហគ្រិនវ័យ ៣៧រូបនេះឱ្យក្លាយជាអ្នកមានសល់ទ្រព្យរាប់លានដុល្លារត្រឹមមួយប្រព្រិចភ្នែក ដោយទម្លាប់ទាំងនោះរួមមាន ៖


១.នាងបង្កើតទម្លាប់វិនិយោគលើខ្លួនឯងជាមុន

ការវិនិយោគលើខ្លួនឯងមានន័យថា ការវិនិយោគលើខ្លួនឯងមានន័យថា នៅពេលណាដែលនាងមានលុយគ្រប់គ្រាន់សម្រាប់ចាយវាយនាងតែងតែយកវាទៅបង្កើនជំនាញថ្មីមួយសម្រាប់ខ្លួនឯង តាមរយៈវគ្គសិក្សាខ្លីៗឬតាមរយៈការចូលរួមសកម្មភាពសង្គមណាមួយដើម្បីទទួលបានឱកាសរៀនសូត្រអ្វីដែលថ្មី។ដូច្នេះនៅពេលចេញធ្វើការងារអ្វីមួយវាជួយផ្តល់ភាពងាយស្រួលសម្រាប់នាង។

២.បង្កើតទម្លាប់បង្កើនចំណូល

នៅពេលដែលយើងមានជំនាញកាន់តែច្រើន ច្រករកលុយក៏ច្រើនទៅតាមនោះដែរ ហេតុនេះទាន់នៅក្មេងអ្វីដែលយើងគួរតែធ្វើគឺពង្រឹងជំនាញ ចំណេះដឹងដាក់ខ្លួនឱ្យច្រើនតាមដែលអាចធ្វើទៅបាន ហើយប្រើវាជាប្រភពចំណូល ក្រោយពីនោះគួរយកលុយដែលបានពីការងារទៅវិនិយោគអ្វីមួយដែលយើងយល់ថាវាអាចបង្កើនចំណូលយើងបាន។ព្រោះក្រោយពេលដែលយើងបង្កើតចំណូលបានច្រើន ផ្លូវទៅកាន់គោលដៅដែលអ្នកចង់សម្រេចវាក៏កាន់តែគៀកជិតអ្នកដូចគ្នាទៅតាមនោះដែរ។

៣.យកលុយទៅបង្កើតលុយ 

សម្រាប់ Kiana Danial នាងបានយកលុយទៅវិនិយោគលើ Forex ហើយតាមរយៈការទិញហ៊ុនតាមវិធីរបស់នាងនេះ បានជួយឱ្យនាងសល់លុយជាច្រើនសម្រាប់សម្រេចក្តី បើកក្រុមហ៊ុនមួយដល់ធំដូចពេលនេះ។ហេតុនេះ នៅពេលអ្នកមានលុយអ្វីដែលត្រូវធ្វើដំបូងគេគឺយកទៅពង្រឹងជំនាញ ហើយប្រើជំនាញបង្កើតលុយ ក្រោយមកយកវាមកវិនិយោគដើម្បីបង្កើតលុយបន្តទៀត។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ Kiana Danial មានទ្រព្យសម្បត្តិប្រមាណជា ២លានដុល្លារ និងសល់ក្រុមហ៊ុនមួយយ៉ាងធំ ដែលជាទ្រព្យកើតចេញពីទម្លាប់ល្អៗទាំងបីនៅខាងលើនេះ ៕


ប្រភព: Business Cambodia 

上一篇:This Is How Education Can Further Your Career As A Business Professional 下一篇:创业指点