បើយើងនិយាយអំពីរបរថ្មីៗប្លែក គេច្បាស់ជាចាប់អារម្មណ៍ទៅលើប្រទេសមួយចំនួនដូចជា ថៃ និងវៀតណាមជាដើម ព្រោះប្រទេសទាំងពីរនេះ គឺហាក់មានភាពប៉ិនប្រសប់យ៉ាងខ្លាំងជាមួយនឹងការបង្កើតនូវគំនិតអាជីវកម្មថ្មីៗក៏ដូចជាកែច្នៃរបស់ប្លែកៗជាដើម។

ជាក់ស្តែង នៅកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ នេះ យើងសង្កេតឃើញថាមុខរបរមួយចំនួនរបស់វៀតណាមកំពុងត្រូវប៉ាន់ខ្លាំង ស្របពេលជាមួយនឹងការបិទប្រទេស និងការរឹតត្បិតមិនឱ្យមានការចេញក្រៅផ្តេសផ្តាស ជាក់ស្តែងក្នុងនោះយើងឃើញថាមានរបរពីដែលមើលទៅគួរឱ្យចាប់អារម្មណ៍ខ្លាំង និងអាចឱ្យបងប្អូនខ្មែរយើងពិចារណាយកមករកស៊ីបានផងដែរ។ដូច្នេះនៅក្នុងថ្ងៃនេះ  នឹងលើកយកមុខរបរទាំងនោះមកចែកជូនបងប្អូនបានដឹងបន្ថែម ដែលរួមមាន ៖


១.ម៉ាតចល័ត 

របរម៉ាតចល័តនេះកំពុងពេញនិយមនៅប្រទេសវៀតណាម ជាពិសេស រដូវការកូវីតនេះតែម្តង។ ម៉ាតចល័តអាចទៅដល់គ្រប់ច្រកល្ហកដែលផ្ទះប្រជាជនឆ្ងាយផ្សារ។ ហើយតាមរយៈការបង្កើតម៉ាតចល័តនេះឡើង ក៏អាចជួយសម្រួលដល់ពេលវាលារបស់ប្រជាជនមួយចំណែកតូចផងដែរក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ហើយរបរនេះទៀតសោត បើតាមការចុះផ្សាយរបស់ Samui weather blogspot.com ក៏បានចេញផ្សាយថា បច្ចុប្បន្នរបរបើកលក់ភេសជ្ជៈ និង អាហារចល័តនេះផ្តល់ភាពងាយស្រួលច្រើនសម្រាប់អ្នករកស៊ី និងអតិថិជន មិនបាច់ពិបាកធ្វើដំណើរទៅឆ្ងាយឬម៉ាតធំដើម្បីទិញនោះទេ។

 

Food on Wheels; Mobile Family Mart

 

Mobile Farmers' Market | Fresh Approach

 

We Support Public Vegetable Project With Our Cold Storage Rooms

 

២.ទឹកផ្លែឈើស្រស់ចល័ត

មិនខុសគ្នាពីរបរម៉ាតចល័តទេ សម្រាប់របរលក់ទឹកផ្លែឈើចល័តនេះក៏មានភាពពេញនិយមខ្លាំងនៅបណ្តាលប្រទេសជិតខាងយើងណាស់ ក្រៅពីប្រទេសថៃ និងវៀតណាម នៅខាងប៉ែកអឺរ៉ុបក៏មានគេធ្វើច្រើនផងដែរ។ហេតុដូច្នេះ សម្រាប់បងប្អូនប្រជាជនខ្មែរ បើមានធនធានសមរម្យ អាចពិចារណារបរនេះបាន ព្រោះប្រទេសកម្ពុជាមានទាំងធនធានសម្រាប់ធ្វើ ចំណែកឯទីផ្សារក៏ទូលាយដូចគ្នា ដោយសារសព្វថ្ងៃឃើញថា ប្រជាជនខ្មែរចាប់ផ្តើមគិតពីសុខភាពច្រើន បើយើងបើកនោះប្រាកដជាត្រូវប៉ាន់មិនខាន។

គួរបញ្ជាក់ផងដែរថា សម្រាប់របរទាំងពីរខាងលើគឺជារបរដែលមានទីផ្សារល្អ ម្យ៉ាងវិញទៀតនៅកម្ពុជាយើងហាក់មិនទាន់មានអ្នកធ្វើនៅឡើយនោះទេ ដូច្នេះ  ចង់ឱ្យបងប្អូនសាកល្បងពិចារណារបរទាំង២នេះបាន ព្រោះមិនត្រឹមជារបរថ្មីប្លែកប៉ុណ្ណោះទេ វាថែមទាំងអាចជួយទៅដល់ការលើកស្ទួយកសិផលក្នុងស្រុកខ្មែរតាមរយៈការជួយទិញកសិផលរបស់ប្រជាពលរដ្ឋខ្មែរមកដាក់លក់ក្នុងអាជីវកម្មចល័តមួយនេះបានថែមទៀតផង៕


ប្រភព: Business Cambodia

上一篇:7 Benefits of Cloud Computing for Remote Working 下一篇:项目管理升级流程:四步升级管理 简一商业