នៅក្នុងការធ្វើអាជីវកម្មនីមួយៗវាពិតជាមិនងាយស្រួលនោះទេ ព្រោះថាទំរាំតែអាចដំណើរទៅមុខបានយ៉ាងជោគជ័យនោះ វាក៏បានឆ្លងកាត់នៅបញ្ហាជាច្រើនមកផងដែរ។ការដែលចេញមករកស៊ី គ្រាន់តែមានដើមទុនសម្រាប់ចាប់ផ្តើម ជំនាញណាមួយជាក់លាក់នោះអ្នកប្រកដជាអាចចាប់ផ្តើមបានហើយ ប៉ុន្តែការថែរក្សាភាពគង់វង្សនៃអាជីវកម្មរហូតអាចឈរជើងរឹងមាំ ពង្រីកបានសាខាច្រើននោះទើបវាជារឿងដែរលំបាក។

ជាក់ស្តែងបើយើងក្រឡេកមកមើលបុគ្គលម្នាក់នេះវិញ មិនត្រឹមតែអាចរក្សាភាពរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកបានដល់ទៅ៤សាខាធំៗបានរហ័សថែមទៀតផង។លោក Kenny Kline ជាស្ថាបនិកនៃក្រុមហ៊ុន JAKK Solutions លោកគឺជាស្ថាបនិកដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសសហរដ្ឋអាមេរិក។ ស្ថាបនិកវ័យ ៣៣ឆ្នាំរូបនេះបាននិយាយថា “ការធ្វើអាជីវកម្មវាពិតជាលំបាក មិនមែនងាយស្រួលដូចជាការគិតឡើយ ហើយការរក្សាជោគជ័យរបស់អាជីវកម្មនិមួយៗក៏ពិបាកដូចគ្នា” ហើយក្នុងនោះលោកKenny Kline បានលើកយកយុទ្ធសាស្រ្តមួយចំនួនដែលជួយលោកទទួលបានជោគជ័យរហូតដល់អាចបើកក្រុមហ៊ុនបានទៅ៤ដូចពេលនេះ ចំណុចទាំងនោះរួមមាន ៖


១.គិតគុណភាពជាងផលចំណេញ

នៅក្នុងការរកស៊ី ប្រសិនបើយើងគិតតែពីផលចំណេញពេកនោះ ព្រោះថាការគិតតែប្រាក់ចំណេញមួយមុខវាមិនអាចធ្វើឲ្យអាជីវកម្មមានភាពប្រសើរបានយូរនោះឡើយ តែអ្វីដែលអ្នកគូរតែយកចិត្តទុកដាក់នោះគឺគុណភាពនៃផលិតផលរបស់អ្នក នោះទើបអាចឲ្យអាជីវកម្មមានភាពប្រសើរបានយូរ។ ជាទូទៅអតិថិជន រមែងតែងតែចង់បានគុណភាពជាជាងអ្វីទៅទៀត ហេតុនេះប្រសិនបើអ្នកយកចិត្តលើគុណភាព អ្នកមិនបាច់ភ័យថាអាជីវកម្មអ្នកត្រូវដួលដោយសារតែគ្មានអ្នកទិញនោះឡើយ។

២.រកស៊ីដើម្បីដោះស្រាយបញ្ហាមនុស្ស

លោក Kenny Kline បាននិយាយថា ឱកាសជោគជ័យរបស់អាជីវកម្មគឺទទួលបានដោយសារតែយើងចេញរកស៊ីនូវមុខរបរមួយដែលអាចជួយដោះស្រាយទៅដល់បញ្ហារបស់មនុស្ស ថាតើពេលនេះអ្វីទទៅដែលពួកគេកំពុងតែត្រូវការទាំងពេលបច្ចុប្បន្នទាំងពេលអនាគត។ហើយបើយើងរកស៊ីចំអ្វីដែលមនុស្សកំពុងត្រូវការហើយនោះ ភាពរីកចម្រើនក៏វាកើនទៅតាមនោះដែរ។

៣.ព្យាយាមធ្វើទៅតាមតម្រូវការរបស់អតិថិជន

ក្រោយពីការទាញយកអតិថិជនឲ្យមកទទួលយកសេវាកម្មយើងហើយនោះ អ្វីដែលអ្នកត្រូវគិតបន្តទៅទៀតនោះគឺ ធ្វើយ៉ាងណាត្រូវថែរក្សាអតិថិជនទាំងនោះឲ្យបានល្អ ហើយដើម្បីរក្សាពួកគេបានអ្នកត្រូវព្យាយាមស្វែងយល់ពីការចង់បានរបស់ពួកគេ និងព្យាយាមផ្តល់ឲ្យពួកគេនូវអ្វីដែលពួកគេចង់បាន។ជាក់ស្តែងលោក Kenny Kline ផ្ទាល់ តែងតែយកចិត្តទុកដាក់និងសួរនាំអតិថិជនរបស់គាត់ជានិច្ចព្រោះវាអាចធ្វើឲ្យគាត់ដឹងថាអាជីវកម្មរបស់គាត់ខ្វះខាតកន្លែងណានិងគួរតែពង្រឹងកន្លែងណា ព្រោះជាធម្មតាអតិថិជនគឺជាអ្នលដែលប្រើប្រាស់ផលិតផលរបស់យើងដូចច្នេះគាត់ប្រាកដជាដឹងច្បាស់ថាសេវាកម្មរបស់យើង៕


ប្រភព: Business Cambodia 

上一篇:Innovative Techniques to Boost Business Security 下一篇:3招找到你的创业机会!