វាពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើរណាស់នៅពេលដែលមានអ្នករកស៊ីវ័យក្មេងដល់ទៅ ៣រូបដែលអាចបង្កើតទ្រព្យពាន់លានដុល្លារ ទាំងវ័យមិនទាន់ ៣០ឆ្នាំមកនោះ។ក្នុងនោះគ្រប់គ្នាប្រាកដជាឆ្ងល់ហើយថាតើពួកគាត់ប្រកបរបរអ្វីទើបធ្វើឱ្យពួកគាត់អាចបង្កើនទ្រព្យបានច្រើនដល់ថ្នាក់នេះទាំងវ័យក្មេង។

ជាក់ស្តែងយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Boss Hunting បានឱ្យដឹងថា សេដ្ឋីប្រាក់លានវ័យក្មេងទាំង ៣រូបនោះរួមមាន ៖


១.Alexandra Andresen

Alexandra Andresen មានអាយុទើបតែ ២៥ ឆ្នាំប៉ុណ្ណោះប៉ុន្តែលោកមានទ្រព្យសរុបប្រមាណជា ១.៤ពាន់លានដុល្លារ ហើយនាងជាអ្នករកស៊ីផ្នែកវិនិយោគមួយរូប មានសញ្ជាតិនូវែលសេឡង់។វាពិតជាពិបាកក្នុងការស្រមៃក្លាយជាមហាសេដ្ឋីក្នុងវ័យជំទង់ Alexandra Andresen មានសំណាងបានស្នងមរតកNorwegian ដែលបានទទួលទ្រព្យសម្បត្តិដែលត្រូវបានប៉ាន់ស្មាននាពេលបច្ចុប្បន្នមានចំនួន ១,៤ ពាន់លានដុល្លារមុនពេលមានអាយុ ៣០ ឆ្នាំ។

ពេលនេះ Alexandra Andresen ដែលមានអាយុ ២៥ ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Forbes ក្នុងឆ្នាំ ២០១៦ នៅពេលនាងមានអាយុ ១៩ ឆ្នាំ។ យោងតាមទស្សនាវដ្តី Forbes បានអោយដឹងថា ទ្រព្យសម្បត្តិទាំងនោះភាគច្រើនបានពីការវិនិយោគ និងមួយផ្នែកទៀតបានពីការចែកភាគហ៊ុនរបស់គ្រួសារនាងចំនួន ១៤,២ភាគរយ។

២.Jonathan Kwok

Jonathan ជាអ្នករកស៊ីខាងផ្នែកអចលនទ្រព្យមួយរូបដែលមានវ័យ ២៩ឆ្នាំ រូបលោកបានក្លាយជាមហាសេដ្ឋីនៅក្នុងទស្សនាវដ្តី Forbes ជាមួយទ្រព្យសម្បត្តិប្រមាណជា ២,៤ពាន់លានដុល្លារ។លោកបានប្រឡូកក្នុងវិស័យនេះបន្តពីឪពុករបស់គាត់ ប៉ុន្តែដោយសារមានបញ្ហាជាមួយបងប្រុសរបស់គាត់ គាត់បានដើរចេញពីក្រុមហ៊ុនអចលនទ្រព្យ Walter Kwok របស់ឪពុកគាត់នៅក្នុងឆ្នាំ ២០១៨ ហើយចេញមករកស៊ីលើវិស័យនេះដោយខ្លួនឯង ដោយបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា property developer Empire Group Holdings។ 

៣.Gustav Magnar Witzoe

លោក Witzoe បានជាប់ឈ្មោះជាមហាសេដ្ឋីទាំងវ័យ ២៧ ឆ្នាំ ជាមួយទ្រព្យសម្បត្តិ ៤,៤ពាន់លានដុល្លារដោយសារតែការកាន់កាប់ស្ទើរតែពាក់កណ្តាលនៃ SalMar ASA ដែលជាក្រុមហ៊ុនផលិតត្រី salmon ដ៏ធំមមួយនៅក្នុងប្រទេសន័រវេស ដែលបង្កើតឡើងដោយឪពុករបស់លោកក្នុងឆ្នាំ ១៩៩១ ហើយលោកGustav Magnar Witzoe បានទទួលកិច្ចការនេះបន្តពីគ្រួសារនៅក្នុងឆ្នាំ ២០១៣ ។ ទ្រព្យសម្បត្តិរបស់ Witzoe បានកើនឡើងជិតទ្វេដងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះដោយសារការដំណើរការទីផ្សារដ៏រឹងមាំរបស់ SalMar ។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែទ្រព្យសម្បត្តិទាំងអស់ដែលមហាសេដ្ឋីវ័យក្មេងទាំងបីមាន ភាគច្រើនកើតចេញពីទ្រព្យរបស់គ្រួសារក៏ពិតមែន ប៉ុន្តែវាក៏បញ្ជាក់អំពីគំនិតនៃការទុកដាក់លុយកាក់របស់ពួកគេល្អដែរ ព្រោះពួកគេមិនបានយកលុយទាំងនោះទៅចាយវាយ បំផ្លាញផ្តេសផ្តាស តែផ្ទុយទៅវិញពួកគេបែរជាអាចយកទៅចាត់ចែងរហូតកើតជាទ្រព្យសម្បត្តិដ៏ច្រើនមហាសាលទៅវិញ៕


ប្រភព: Business Cambodia

上一篇:How To Avoid Being A Casualty Of Disruption 下一篇:从0到1搭建社群运营数据体系