បើនិយាយដល់ក្រុមហ៊ុន Samsung គ្រប់គ្នាប្រហែលជាបានស្គាល់ហើយថា វាជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ល្បីល្បាញបំផុតមួយ។ យ៉ាងណាមិញក្រោយពីឈរជើងយ៉ាងរឹងមាំក្នុងវិស័យបច្ចេកវិទ្យាជាង ៥២ឆ្នាំ Samsung កំពុងតែបន្ដរៀបចំផែនការយុទ្ធសាស្រ្ដជាបន្ដបន្ទាប់ដើម្បីបោះជំហ៊ានទៅមុខ ពង្រីកសាច់ដុំរបស់ខ្លួនឱ្យកាន់តែធំក្នុងទីផ្សារបច្ចេកវិទ្យានេះ។

ជាក់ស្ដែង បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនយក្ស Samsung គ្រោងបោះទុន ១៧១ ទ្រីលានវ៉ុន ឬស្មើនឹងប្រមាណ១៤៥ ប៊ីលានដុល្លារអាមេរិក សម្រាប់បើករោងចក្រផលិតឈីប។ ដោយគម្រោងវិនិយោគនេះ Samsung បានដាក់មហិច្ឆតាថា នឹងក្លាយជាក្រុមហ៊ុនឈានមុខគេលើលោក ត្រឹមឆ្នាំ២០៣០។


ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ចាប់បោះទុនផលិតរោងចក្រផលិតឈីបជាបន្ដបន្ទាប់ជាក់ស្ដែងកាលពីខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Samsung បានបោះទុន ១៧ពាន់លានដុល្លារ ស្នើសុំបើករោងចក្រផលិតឈីបនៅក្នុង ក្នុងតំបន់ Williamson County ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។ 

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះកង្វះឈីប បានបង្កឱ្យកើតមានវិបត្តិយ៉ាងធំ ពោលគឺបណ្ដាលឱ្យក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក ជាច្រើនបានជួបបញ្ហា និងបណ្ដាលឱ្យតម្លៃនៃគ្រឿងអេឡិចត្រូនិកមានការឡើងថ្លៃផងដែរ។ យ៉ាងណាមិញ ស្របពេលដែលពិភពលោក កំពុងតែជួបវិបត្តិកង្វះបន្ទះឈីបបញ្ហានេះក៏បានក្លាយទៅជាឱកាសដ៏ធំមហិមារសម្រាប់ក្រុមហ៊ុនណា ដែលមានសមត្ថភាពក្នុងការផលិតបន្ទះឈីបទៅកាន់ទីផ្សារពិភពលោក។ 

យ៉ាងណាមិញ ស្របពេលដែល Samsung ប្រកាសបោះទុន១៤៥ពាន់លានដុល្លារ ជាមួយនឹងការចាប់ផ្ដើមបើករោងចក្របណ្ដើរៗផងនោះ នេះជាសញ្ញាណបញ្ជាក់ថា ថ្ងៃក្រោយ Samsung នឹងក្លាយជាដៃគូខ្លាំងដែលត្រៀមមកច្បាមយកទីផ្សារឈីប ប្រជែងនឹងក្រុមហ៊ុនដទៃទៀត៕


ប្រភព: Business Cambodia 

上一篇:Remote Employee Management 101: Put Your Employees on the Path to Success 下一篇:成功创业者的7个习惯