អ្នកណាក៏ដូចអ្នកណានៅពេលបើកដំណើរការអាជីវកម្មរមែងតែងតែចង់ទទួលបានជោគជ័យគ្រប់ៗគ្នា ប៉ុន្តែទន្ទឹមនិងភាពជោគជ័យទាំងអស់នោះគឺមិនមែនកើតឡើងដោយការចៃដន្យណាមួយនោះឡើយ ប៉ុន្តែវាត្រូវចាប់ផ្តើមឡើងដោយការខិតខំប្រឹងប្រែង ការគិតគូរបានគ្រប់ជ្រុងជ្រោយជាពិសេសយល់ច្បាស់ពីអ្វីដែលខ្លួនត្រូវធ្វើ កុំចេះតែធ្វើតាមចង់។ហើយក្នុងនាមជាអ្នកជំនួញរមែងតែងតែចង់ឲ្យអាជីវកម្មមានភាពរីកលូតលាស់ទៅមុខប្រកបដោយភាពជោគជ័យជានិច្ច។

ហើយដើម្បីឲ្យអាជីវកម្មអាចស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅមុខទៀត វាគឺពិតជាមិនងាយស្រួលប៉ុន្មានទេ វាតម្រូវឲ្យម្ចាស់អាជីវកម្មមានសមត្ថភាព គ្រប់គ្រង បែងចែក ដោះស្រាយ ធ្វើយ៉ាងណាឲ្យសមស្របជាមួយនឹងស្ថានភាពជាក់ស្តែង បើការគ្រប់គ្រងរបស់ម្ចាស់អាជីវកម្មនៅស្ទាក់ស្ទើរគឺត្រូវតែពង្រឹងបន្ថែមទៀតទើបជាការល្អ។ហើយដើម្បីធ្វើឲ្យអាជីវកម្មអាចដំណើរបានល្អ ម្ចាស់អាជីវកម្មគួរតែធ្វើទម្លាប់សាមញ្ញៗទាំងនេះ ៖


១.មានពេលវេលាគ្រប់គ្រាន់

អាជីវកម្មអាចដំណើរការទៅមុខបានល្អ លុះត្រាតែម្ចាស់អាជីវកម្មមានពេលវេលាគ្រប់គ្រាន់សម្រាប់វា ព្រោះការតែការងារទាំងនោះតម្រូវឲ្យយើងធ្វើវាដោយយកចិត្តទុកដាក់ហើយចំណាយពេលផ្តោតលើវាច្រើនបំផុត។ជាទូទៅអាជីវកម្មមួយ មានការងារជាច្រើនដែលយើងត្រូវដោះស្រាយ ហេតុនេះមិនអាចធ្វេសប្រហែសបានទេ។

២.ការទទួលខុសត្រូវខ្ពស់

ក្នុងនាមជាអ្នកដឹកនាំក្រុមហ៊ុនមួយ គឺអ្វីដែលសំខាន់នោះគឺទំនួលខុសត្រូវនៅក្នុងកិច្ចការងារផ្ទាល់ខ្លួន ដោយមិនអាចឲ្យអ្នកដទៃធ្វើកិច្ចការទាំងនោះជំនួសអ្នកបាននោះទេ។ទំនួលខុសត្រូវមិនមែនទទួលយកតែកំហុសខុសឆ្គងតែមុខប៉ុណ្ណោះទេ តែគឺជាការទទួលរាល់គ្រប់ទង្វើនិងសកម្មភាពទាំងអស់ដែលយើងបានធ្វើ។

៣.ចេះបែងចែក

ក្នុងនាមជាអ្នកដឹកនាំគេ ត្រូវតែចេះប្រើមនុស្សទៅតាមជំនាញរបស់ពួកគេម្នាក់ៗ ។អ្នកស្រីបាននិយាយថា “ក្រុមហ៊ុនឬស្ថាប័នណាក៏ដោយអាចរីកចម្រើនទៅមុខហើយអាចឈរជើងបានយូរ កាលណាពួកគេចាត់ចែងងមនុស្សឲ្យត្រូវជំនាញដែលពួកគេមាន មិនមែនចេះតែចាត់ចែងទៅតាមការនឹកឃើញឡើយ”។

៤.ចេះលើកទឹកចិត្ត

ការលើកទឹកចិត្តវាពបិតជាសំខាន់សម្រាប់មនុស្សគ្រប់គ្នា ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មគួរណាស់តែលើកទឹកចិត្តដល់អ្នកដែលធ្វើការក្នុងក្រុមជាមួយអ្នកក៏ដូចជាបុគ្គលិកជាដើម។ ព្រោះថាភាពជោគជ័យអាចកើតមានបាន គឺដោយមានការជួយជ្រោមជ្រែងពីបុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុន។ហេតុនេះត្រូវចេះលើកទឹកចិត្តពួកគេឲ្យខិតខំប្រឹងប្រែងបំពេញការងារឲ្យបានកាន់តែល្អ ព្យាយាមធ្វើដោយក្តីស្រឡាញ់ មិនមែនធ្វើទាំងបង្ខំទាំងសម្ពាធនោះទេ។

៥.ទំនាក់ទំនង

ចំណុចនេះគឺសំខាន់បំផុតសម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ជំនាញក្នុងការទំនាក់ទំនងវាជួយធ្វើឲ្យមនុស្សម្នាក់មានភាពស្និទ្ធស្នាលជាមួយគ្នា ក្នុងនាមជាអ្នកចាត់ចែកការងារក្នុងក្រុមហ៊ុនមួយគឺត្រូវការទំនាញទំនាក់ទំនងនេះក្នុងកម្រិតមួយខ្ពស់បំផុត ដោយសារជាទូទៅម្ចាស់អាជីវកម្មត្រូវការចរចារការងារច្រើនជាមួយភ្ញៀវ និងជាមួយដៃគូសហការ ព្រមទាំងមនុស្សផ្សេងៗទៀតជាច្រើននៅក្នុងសង្គម៕


ប្រភព: Business Cambodia 

上一篇:What is Property Insurance? And Do You Really Need It? 下一篇:什么是互联网创业的最佳商品?