លោក Bill Gates និង លោក Bill Gates គឺជាមហាសេដ្ឋីពាន់លានដុល្លារ និងជាអ្នកជំនួញ និងជាវិនិយោគគិនដ៏ល្បីល្បាញបំផុតមួយនៅលើលោក។ យ៉ាងណាមិញ មហាសេដ្ឋីទាំង២រូបនេះ ក៏ជាមិត្តភក្ដិជិតស្និតបំផុតផងដែរ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Quartz បានឱ្យដឹងថា ថ្ងៃមួយនៅពេលដែល ញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅឯផ្ទះលោក Bill Gates ម្ដាយលោក Bill Gates បានសួរទៅកាន់លោក Warren Buffett និងលោក Bill Gates យ៉ាងដូច្នេះថា តើអ្វីជាកត្តាសំខាន់បំផុតតែមួយគត់ ដែលធ្វើឱ្យអ្នកទាំងពីរជោគជ័យ? ហើយឱ្យជំនួសដោយពាក្យតែមួយម៉ាត់គត់ ដោយឱ្យសរសេរលើបាតដៃ?


អ្វីដែលគួរឱ្យភ្ញាក់ផ្ញើលបំផុតនោះ គឺចម្លើយរបស់សេដ្ឋីពីររូបនេះគឺដូចគ្នា ដោយពាក្យមួយម៉ាត់នោះគឺ «ការផ្ដោត»

កិច្ចការអ្វីក៏ដោយក៏បើមិនចេះផ្ដោតអារម្មណ៍ ប្រាកដជាទទួលលទ្ធផលល្អនោះឡើយ។ ហើយការផ្ដោតនៅកន្លែងនេះ មហាសេដ្ឋី២រូបខាងលើ ចង់សំដៅដល់ការផ្ដោតអារម្មណទៅលើគោលដៅ។ ដោយការផ្ដោតទៅលើគោលដៅគឺមានសារៈសំខាន់ខ្លាំងណាស់ មនុស្សដែលមានគោលដៅមិនច្បាស់លាស់ និងមិនចេះផ្ដោតអារម្មណ៍ទៅលើគោលដៅ ភាគច្រើនមិនសូវជោគជ័យទេ ពោលគឺគេឃើញឱកាសច្រើន ម្ដងចង់ចាំឱកាសនេះ ម្ដងចង់ចាប់នោះ ទីបំផុតអ្វីក៏ចាប់មិនបាន។

ជាក់ស្ដែង មហាសេដ្ឋី២រូបនេះ កាលពីចាប់ផ្ដើមដំបូង គឺពួកគាត់បានធ្វើរឿងដ៏សំខាន់មួយ ពោលគឺពួកគាត់បានកំណត់យកគោលដៅមួយដែលល្អបំផុតសម្រាប់គាត់ ហើយផ្ដោតធ្វើវាទាល់តែជោគជ័យ ទើបពួកគាត់ងាកទៅធ្វើរឿងថ្មីដទៃទៀត។ 

សរុបមកការផ្ដោតគឺពិតជាសំខាន់ខ្លាំងណាស់ មិនថាតែការផ្ដោតទៅលើគោលដៅដែលខ្លួនបានកំណត់ និងផ្ដោតទៅលើកិច្ចការងារផ្សេងៗនោះទេ។ ហេតុនេះ បើចង់ជោគជ័យសូមរើសគោលដៅមួយដែលល្អបំផុតសម្រាប់អ្នក ហើយចាប់ផ្ដើមផ្ដោតធ្វើវា កុំឱ្យមានចិត្តសាវាដូរគោលដៅច្រើនឱ្យសោះ។ បន្ថែមពីនេះទៀត រាល់ការធ្វើកិច្ចការងារផ្សេងៗ បើចង់បានលទ្ធផលល្អ គឺត្រូវចេះផ្ដោតអារម្មណ៍ពេលធ្វើវា៕


ប្រភព: Business Cambodia 


上一篇:Best Ways to Handle Your Business’s Cash Flow 下一篇:创业必须要想清楚的4件事