និយាយដល់ឈ្មោះ Elon Musk ប្រិយមិត្តអ្នកអានប្រហែលជាធ្លាប់បានស្គាល់គាត់ហើយថា គាត់គឺជាអ្នកជំនួញដ៏ល្បីនិងមានឥទ្ធិពលមួយរូប។ ហើយបច្ចុប្បន្ននេះ លោក Elon Musk មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅ១៦០ពាន់លានដុល្លារឯណោះ ដែលធ្វើឱ្យលោកក្លាយជាអ្នកមានជាងគេបំផុតលេខ២លើលោក។ យ៉ាងណាមិញ តើលុយរាប់ពាន់លានដុល្លារដែលមានក្នុងដៃរបស់ លោក Elon Musk សព្វថ្ងៃនេះ លោកបានមកពីប្រភពណាខ្លះ?

យោងតាមការចុះផ្សាយរបស់គេហទំព័រ Markets.Businessinsider បានដកស្រង់សម្ដីរបស់លោក Elon Musk នៅក្នុងកម្មវិធីមួយជជែកពី Bitcoin យ៉ាងដូច្នេះថា ប្រភពចំណូលរបស់លោក គឺកើតចេញពីការវិនិយោគទៅលើរឿងធំៗ ៥ រួមមានក្រុមហ៊ុនរថយន្ដ Tesla, ក្រុមហ៊ុនអាវកាស SpaceX, វិនិយោគទៅលើ Cryptocurrency រួមមាន Bitcoin, Dogecoin,និង Ethereum។


គួរជម្រាបផងដែរថា ភាគហ៊ុនរបស់លោក Elon Musk មានចំនួន ២២.៤% ដែលស្មើនឹង ១៤១ពាន់លានដុល្លារ។ ចំណែកឯងភាគហ៊ុននៅក្រុមហ៊ុន SpaceX មានដល់ទៅ៤៨%ឯណោះ។ យ៉ាងណាមិញ សម្រាប់ការវិនិយោគទៅលើ Cryptocurrency រួមមាន Bitcoin, Dogecoin,និង Ethereumវិញយើងពុំទាន់ដឹងនៅឡើយទេថា លោកមានប៉ុន្មានលានដុល្លារ តែយ៉ាងណាក៏ដោយ មួយរយៈចុងក្រោយនេះយើសង្កេតឃើញថា លោក Elon Musk តែងតែនិយាយយ៉ាងញឹកញ៉ាប់ពី Cryptocurrency។ ហើយបើទោះបីជាបច្ចុប្បន្ន វាមិនទាន់អាចរកចំណូលមហាសាលដល់លោកក៏ពិតមែន ប៉ុន្ដែលោកមានសុទិដ្ឋិនិយមថា នឹងអាចរកចំណូលបានពីលុយឌីជីថលនេះបានច្រើនមហាសាលនាពេលខាងមុខ៕


ប្រភព: Business Cambodia 

上一篇:Tips for Making Preparing Your Business for Contactless Future 下一篇:小公司的大战略与小战术