ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងយុគសម័យឌីជីថល បានធ្វើឱ្យមនុស្សយល់ដឹងកាន់តែច្បាស់ពីរបៀបដែលយើងត្រូវធ្វើ ដើម្បីឱ្យមនុស្សគ្រប់គ្នាបានស្គាល់យើង ។ ហើយមនុស្សគ្រប់គ្នាបានទទួលយកយុគសម័យឌីជីថលនេះយ៉ាងឆាប់រហ័ស ព្រោះវាសំខាន់ណាស់សម្រាប់យើង រាល់ការបង្ហាញ ទង្វើឬសកម្មភាពនានា ដែលវាធ្វើឱ្យអ្នកដទៃស្គាល់យើងថា ជានរណា ។ បើទោះបីការបង្ហាញរូបភាពខ្លះ មិនត្រូវបានគេយកចិត្តទុកដាក់ ប៉ុន្តែវាក៏នៅតែជាមាតិការសំខាន់សម្រាប់យើងគ្រប់គ្នា ជាពិសេសសហគ្រិន និងម្ចាស់អាជីវកម្ម (ថ្មីថ្មោង) ប្រសិនបើអ្នកមិនចង់ឱ្យអាជីវកម្មរបស់អ្នកមានភាពឯការ អ្នកត្រូវបើប្រាស់រូបភាព ឬតិចនិកបែបណាដើម្បីឱ្យផលិតផល ឬអាជីកម្មរបស់អ្នកមានឥទ្ធិពលលើពិភពលោកនាពេលបច្ចុប្បន្ន ព្រោះវាជួយបញ្ជាក់ពីបេសកកម្មជំនាញ និងតម្លៃផ្ទាល់ខ្លួនរបស់អ្នក ។

សម្រាប់សហគ្រិនវិញរូបភាព ឬវីដេអូ គឺចាំបាច់ណាស់ ពីព្រោះវាជាចំណាប់អារម្មណ៍ដំបូង ដែលតែងតែបង្ហាញទៅឱ្យអតិថិជនក្នុងការជឿទុកចិត្តលើខ្លួន ម៉ាក ផលិតផលរបស់អ្នក ។ ការបង្ហាញរូបភាពត្រឹមត្រូវ គឺល្អបំផុតសម្រាប់យីហោផ្ទាល់ខ្លួនរបស់អ្នក ដែលគេអាចស្គាល់អ្នកថាអ្នកមានវិជ្ជាជីវៈត្រឹមត្រូវនៃអាជីវកម្មឬសហគ្រិនរបស់អ្នក ហើយវានឹងជួយអ្នក ដើម្បីទាក់ទាញការចូលមើល និងស៊ែរផងដែរ ។ អ្នកជំនាញឯកទេស និងទស្សនៈទូលំទូលាយ បានណែនាំពីមូលដ្ឋានគ្រឹះបីយ៉ាង នៃការបង្កើតរូបភាពយុទ្ធសាស្ត្រ ប៉ុន្តែត្រូវតែមានភាពត្រឹមត្រូវ ក្នុងនាមជាសហគ្រិនដំបូងម្នាក់ ៖

មូលដ្ឋានគ្រឹះទី ១ ស្វែងយល់អំពីខ្លួនឯង ៖ អ្នកមិនអាចបង្កើតរូបភាពយុទ្ធសាស្ត្របានទេ ប្រសិនបើអ្នកមិនទាន់ស្គាល់ខ្លួនឯងថាជានរណា ឬអាជីវកម្មរបស់ខ្លួនប្រភេទអ្វី ។ វាជាមូលហេតុចាំបាច់ ដែលអាចជួយអ្នកក្នុងការស្វែងរកអ្វីមួយ ដែលអ្នកគួរធ្វើដើម្បីការទាក់ទាញនិងប្លែកពីអ្នកដទៃ នៅពេលអ្នកសម្រេចដើរទៅក្នុងអាជីវកម្ម ឬឧស្សាហកម្មនោះ ដែលមានភាពជាក់លាក់មួយ ។ អ្នកត្រូវដឹងនិងមានគោលដៅ ថាអ្នកចង់ធ្វើអ្វីចង់បង្ហាញអ្វីដល់អតិថិជនរបស់អ្នក ឬក៏ចង់បង្ហាញអ្វីមួយឱ្យសាធារណៈជន ចាប់អារម្មណ៍លើផលិតផលរបស់អ្នក ឬឧស្សាហកម្មរបស់អ្នក ។ តាមរយៈរូបភាពឬវីដេអូរបស់អាជីវកម្មអ្នក តើអ្នកចង់ផ្តល់សារអ្វីដល់សាធារណៈជន ? ហើយអ្វីដែលជាសារពីសហគ្រិនជោគជ័យ ដែលអ្នកតែងតែស្តាប់ពីគាត់ ដើម្បីលើកទឹកចិត្តអ្នកឱ្យធ្វើនិងប្តេជ្ញាចិត្តក្នុងអាជីវកម្មរបស់អ្នក ប្រសិនជាសារនេះវាស្រដៀងទៅនឹងគោលដៅរបស់អ្នក អ្នកត្រូវតែយកវាមកធ្វើជាគំរូដើម្បីកសាងខ្លួនឱ្យមានភាពជឿជាក់លើខ្លួនឯង ។

មូលដ្ឋានគ្រឹះទី ២ បង្ហាញជំនាញឯកទេសឬទេពកោសល្យ ដែលអ្នកមាន ៖ អ្នកត្រូវដឹងថា ខ្លួនអ្នកពូកែអ្វី មានជំនាញអ្វីខ្លះ ? ប្រសិនបើរូបភាពអាជីកម្មរបស់អ្នក បង្ហាញនូវអ្វីដែលអ្នកធ្វើ តើបានល្អជាងអ្នកដទៃ ? មិនថាធំឬតូចនោះទេ ។ ប្រសិនជាអ្នកដើរលើផ្លូវសហគ្រិនឬអាជីវកម្ម ប្រហែលជាវាត្រូវទាមទាឱ្យអ្នកមានការច្នៃប្រឌិតខ្ពស់ ចេះដោះស្រាយបញ្ហាភ្លាមៗប្រកបដោយភាពឆ្លាតវៃ និងការចេះទាញយកប្រយោជន៍ពីបណ្តាញសង្គមនានា ឬតាមដានព័ត៌មាននានាផងដែរ ទាំងនេះជាការយល់ដឹងមួយ ដែលធ្វើឱ្យអ្នកអាចបង្កើតរូបភាពផ្សេងៗ ពីការច្នៃប្រឌិតរបស់អ្នក ។ នៅពេលអ្នកដឹងអំពីទេពកោសល្យ និងជំនាញឯកទេសរបស់អ្នកហើយ អ្នកនឹងដឹងពីចំណុចខ្វះខាត ចំណុចដែលត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លូនអ្នកឱ្យទៅជាសហគ្រិនថ្មីម្នាក់ ។

មូលដ្ឋានគ្រឹះទី ៣ ប្រកាន់ភ្ជាប់នូវទស្សនៈទូលំទូលាយ នោះវានឹងជួយដល់ការពង្រីកចំណេះដឹងនានា ៖
អ្នកត្រូវរក្សាទស្សនៈទូលំទូលាយ និងការទទួលព័ត៌មានអំពីពិភពលោក និងព័ត៌មានជុំវិញអ្នក នោះវានឹងជួយអ្នកបង្កើតរូបភាព ឬគំនិតមួយផ្សេងទៀត ។ វាជាយុទ្ធសាស្ត្រមួយដែលបន្តអភិវឌ្ឍចំណេញរបស់អ្នក ហើយវាជួយឱ្យអ្នកអាចលាតត្រដាងខ្លួនឯងជាមួយនឹងគំនិតឬឱកាសថ្មីៗ ហើយចែករំលែកវាជាមួយមនុស្សនៅជុំវិញអ្នក ជាមួយវិជ្ជាជីវៈនិងផ្ទាល់ខ្លួន ។ សមត្ថភាពរបស់អ្នកច្រើនតែឆ្លុះបញ្ចាំង និងបង្ហាញថាអ្នកជានរណា ហើយអ្នកសាកសមនឹងធ្វើអ្វី ។ មិនថានរណានិយាយអ្វីក៏ដោយ បើសម្តីល្អទុកជាបទពិសោធន៍ តែអ្វីដែលសំខាន់នោះអ្នកត្រូវតែបង្ហាញសមត្ថភាពដែលមានចេញមកឱ្យអស់ ។
ចូរអ្នកចងចាំថា សហគ្រិនត្រូវយកចិត្តទុកដាក់ជាពិសេស ចំពោះវិធីសាស្ត្រផ្សេងៗ ដែលសហគ្រិនបង្ហាញខ្លួនទៅ សាធារណៈជន ព្រោះបើអ្នកបង្ហាញត្រូវ អ្នកនឹងមានកេរ្តិ៍និងកិត្តិយស ប៉ុន្តែបើខុសវញវានឹដប៉ះពាល់ផ្ទាល់ដល់ការយល់ឃើញរបស់ក្រុមហ៊ុននិងអតិថិជន ក៏ដូចជាសាធារណៈជនផងដែរ។ ការបង្ហាញរូបភាពដែលមានលក្ខណៈពិតប្រាកដ ប៉ុន្តែមានលក្ខណៈជាយុទ្ធសាស្ត្រ គឺជាជំនាញចាំបាច់ នៅក្នុងដំណើរការរបស់សហគ្រិន ៕ 


ប្រភព ៖ kohsantepheapdaily

上一篇:Managing Employee Relocation: Compensation and Benefits Plan 下一篇:什么样的人才适合创业?创业者需要具备这十项能力