ជាការពិតណាស់ ការប្រើប្រាស់ពេលវេលារបស់មនុស្សគឺខុសៗគ្នា ហើយការចេះគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវនឹងមានប្រសិទ្ធភាពធ្វើឲ្យជីវិតរបស់មនុស្សម្នាក់ៗផ្លាស់ប្ដូរពោលគឺផ្លាស់ប្ដូរទៅរកភាពមានបាន។

បើយោងតាមលោក Tom Corley ដែលជាអ្នកធ្លាប់ជួបសម្ភាសន៍ក៏ជាសិក្សាពីទម្លាប់របស់សេដ្ឋីជាង២០០នាក់បានឲ្យដឹងថា ក្នុងមួយថ្ងៃមាន១,៤៤០នាទី ហើយមនុស្សភាគច្រើនមិនថាអ្នកមានអ្នកក្រនោះទេគឺយក១,២០០នាទីធ្វើសកម្មភាពមួយចំនួនដូចជា ធ្វើការ ទំនាក់ទំនងក្នុងសង្គមនិងគ្រួសារ គេង ញ៉ាំនិងងូតទឹកជាដើម។ 

ចំណែកនៅសក់២៤០នាទី( ៤ម៉ោង)គឺជាពេលវេលាដែលអ្នកមានប្រើដែលអាចធ្វើឲ្យជីវិតពួកគាត់ល្អប្រសើរខុសពីអ្នកដទៃ។

១. ៦០នាទីចំណាយលើការកំណត់គោលដៅឬចំណូលបន្ថែម

តាមការសិក្សារបស់លោក Tom Corley បានឲ្យដឹងថាប្រមាណជាំ៨០%នៃអ្នកមានគឺចំណាយពេល៦០នាទីក្នុងមួយថ្ងៃដើម្បីរកក្ដីស្រមៃក៏ដូចជាកំណត់គោលដៅរបស់ពួកគាត់។ ជាពិសេស៦០នាទីនេះទៀតសោតគឺពួកគាត់ចំណាយលើអ្វីដែលមិនមែនជាការងារស្នូលរបស់គាត់ ពោលគឺចំណាយពេលលើការងារបន្ទាប់បន្សំដើម្បីបង្កើនចំណូលបន្ថែមឬចំណាយពេលដើម្បីរកចំណូលបន្ថែមក្រៅពីចំណូលស្នូលពួកគាត់។

២. ៦០នាទីចំណាយលើការដុសខាតជំនាញនិងរៀនជំនាញថ្មីៗ 

ជារៀងរាល់ថ្ងៃ អ្នកមានប្រពេល៦០នាទីជាប្រចាំក្នុងការអនវត្តន៍ជំនាញមួយចំនួន ជាពិសេសចំណាយពេលពួកគាត់ទៅលើការបង្កើនចំណេះដឹងទាក់ទងទៅនឹងអាជីពការងារក៏ដូចជាអាជីវកម្មដែលពួកគាត់កំពុងធ្វើ។ ទម្លាប់ប្រចាំថ្ងៃរបស់ពួកគាតបែបនេះបានធ្វើឲ្យពួកគាត់កាន់តែអភិវឌ្ឍន៍សមត្ថភាពនិងចំណេះដឹងជាប្រចាំទើបធ្វើឲ្យពួកគាត់កាន់តែរកលុយបានច្រើន។

៣. ៣០នាទីចំណាយលើការធ្វើលំហាត់ប្រាណ

គេថាសុខភាពគឺជាទ្រព្យដ៏មានតម្លៃ ហើយបើអ្នកមានសុខភាពមិនល្អអ្នកក៏មិនអាចរកលុយបានច្រើនក្លាយជាអ្នកមានបានដែរ។ អ្នកមានស្ទើរតែទាំងអស់បានចំណាយ៣០នាទីក្នុងមួយថ្ងៃលើការធ្វើហាត់ប្រាណដូចជាធ្វើឲ្យខួរក្បាលដំណើរការល្អ ហាត់ប្រាណធ្វើឲ្យរាងកាយមានសុខភាពល្អ ហាត់ប្រាណបំបាត់ភាពតានតឹង( stress) និងហាត់ប្រាណធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ 

អ្នកត្រូវចាំថាអ្នកមិនអាចរកលុយបានអំឡុងពេលអ្នកគេងឈឺលើគ្រែនៅមន្ទីរពេទ្យបានទេ ដូច្នេះបើចង់រកលុយបានកាន់តែច្រើនអ្នកត្រូវតែមានសុខភាពល្អ ពោលគឹសុខភាពល្អរស់បានយូរ មានពេលវេលាច្រើនរកលុយបានច្រើន។

៤. ចំណាយ៣០នាទីលើកសាងទំនាក់ទំនង

ការស្គាល់គ្នានិងការមានទំនាក់ទំនងជាមួយអ្នកដទៃគឺជារឿងល្អមួយដែលមនុស្សគ្រប់គ្នាគួរធ្វើព្រោះកាលណាអ្នកមានទំនាក់ទំនងជាងច្រើនជាមួយអ្នកដទៃនោះអ្នកនឹងកាន់តែមានឱកាសច្រើនផងដែរដូចជាឱកាសរកស៊ី ឱកាសរកលុយនិងឱកាសវិនិយោគជាដើម។ 

អ្នកជាច្រើនបានចំណាយពេល៣០នាទីក្នុងមួយថ្ងៃដើម្បីរកក្សាទំនងទំនងជាមួយអ្នកដទៃ។ ទំនាក់ទំនងទាំងនោះមានដូចជាចូលរួមព្រឹត្តិការណ៍អាជីវកម្ម ចូលរួមពិធីខួបកំណើត ខលសួរសុខទុក្ខដើម្បីរក្សាទំនាក់ទំនងកាន់ល្អថែមទៀត៕


ប្រភព: Business Cambodia 

上一篇:Encinitas Entrepreneur, Krishen Iyer, Explains How to Succeed as a Small Business Owner During Uncer 下一篇:什么是个人品牌?如何打造个人品牌?