យីហោយក្ស Amazon ត្រូវបានបង្កើតឡើងអស់រយៈពេលជាង ២៥ ឆ្នាំមកហើយដែលវាបានបង្ហាញវត្តមានល្បីឈ្មោះទាំងប៉ែកអឺរ៉ុប-អាស៊ី និងធ្វើឱ្យមនុស្សជាច្រើននៅលើពិភពលោកបានស្គាល់យ៉ាងភ្លក់ទឹកភ្លក់ដី។

ក្រៅពីមានឈ្មោះល្បីរន្ទឺពាសពេញពិភពលោក ពេលនេះយីហោយក្ស Amazon កំពុងតែសំងំបើកហាងចំនួន ២ នៅរដ្ឋកាលីហ្វ័រញ៉ាដោយគ្មានមនុស្សចាំគិតលុយហើយគម្រោងមួយនេះនឹងធ្វើនៅឆ្នាំក្រោយនេះដោយអតិថិជនទាំងអស់មិនចាំបាច់តម្រង់ជួរបង់ប្រាក់ដូចមុនឡើយទៀតឡើយ។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន CNN។


ប្រភពសារព័ត៌មានដដែលបានប្រកាសឱ្យដឹងបន្តទៀតថា ក្រុមហ៊ុន Amazon នឹងប្រើបច្ចេកវិទ្យាទំនើបដែលមានឈ្មោះថា “យកទំនិញហើយដើរចេញ” នៅហាងទំនិញទាំងនោះបាន ដែលគ្រោងបើកដំណើរនៅឆ្នាំក្រោយនេះគឺធ្វើឡើងនៅរដ្ឋកាលីហ្វ័រញ៉ា។

ក្រុមហ៊ុន Amazon បានទិញហាងដែលមានឈ្មោះថា  តាំងពីឆ្នាំ ២០១៧ មកម្លេះ ហើយនេះគឺជាលើកទីមួយហើយដែល Amazon បានប្រើបច្ចេកវិទ្យានេះក្នុងចំណោមហាងជាង ៥០០ របស់ Whole Foods ។ 

ក្រុមហ៊ុន Amazon បានប្រកាសកាលពីថ្ងៃពុធ កន្លងទៅនេះថាក្រុមហ៊ុនរបស់ខ្លួននឹងធ្វើការស្ទាបស្ទង់ ហើយរង់ចាំមើលថាតើអតិថិជន មានប្រតិកម្មឆ្លើយតបបែបណាចំពោះបច្ចេកវិទ្យានេះ ហើយថា ខ្លួនគ្មានគម្រោងបំពាក់បច្ចេកវិទ្យានេះ នៅក្នុងហាង Whole Foods បន្ថែមទៀតឡើយនៅពេលដ៏ខ្លីខាងមុខនេះ។

ចំពោះកម្មវិធី “យកទំនិញហើយដើរចេញ” អនុញ្ញាតឱ្យអ្នកដើរទិញទំនិញចូល ក្នុងហាងដោយគ្រាន់តែស្គេន QR Code ដែលមានក្នុង App របស់ Amazon ឬហាង Whole Foods ហើយប្រើកាមេរ៉ាដើម្បីតាមដានថាតើផលិតផលណាខ្លះ ដែលអតិថិជនយកចេញពីធ្នើរ ហើយដាក់បន្ថែមចូលទៅក្នុងរទេះដាក់ទំនិញរបស់ពួកគេ។ នៅចុងបញ្ចប់ អតិថិជនត្រូវស្គែន QR Code ម្តងទៀតដើម្បីចាកចេញពីហាង ហើយនឹងទទួលបានបង្កាន់ដៃហើយនឹងទទួលការបង់ប្រាក់តាម app សម្រាប់អតិថិជនដែលប្រើប្រាស់គណនី Amazon។

គួរបញ្ជាក់ថាបច្ចេកវិទ្យានេះអាចប្រើបានសម្រាប់តែអតិថិជន ដែលមានគណនី Amazon តែប៉ុណ្ណោះ ហើយអ្នកដើរទិញទំនិញ ដែលគ្មានគណនី Amazon នឹងត្រូវចូលបង់ប្រាក់នៅកន្លែងគិតលុយដែលតម្រូវឱ្យបង់ប្រាក់ដោយខ្លួនឯង ៕


ប្រភព: Business Cambodia 

上一篇:How Businesses Can Reduce Their Expenses 下一篇:比终日学习更重要的,是商业思维