Kim Beom-su គឺជាស្ថាបនិកនៃក្រុមហ៊ុនផ្ញើរសារដ៏ល្បីឈ្មោះមួយរបស់ប្រទេសកូរ៉េខាងត្បូងដែលមានឈ្មោះថា Kakao Talk ដែលបច្ចុប្បន្ននេះលោកមានទ្រព្យសម្បត្តិរហូតដល់ទៅ ១៣,៤ពាន់លានដុល្លារ ដែលកើតឡើងចេញពីកម្មវិធី Kakao Talk នេះ ។

យ៉ាងណាមិញ មុននឹងឈានមកដល់ការកសាងក្រុមហ៊ុន និង App ដែលអាចរកចំណូលបានដល់រាប់ពាន់លានដុល្លារនេះ ដើមឡើង Kim Beom su គ្រាន់តែជាក្មេងជនបទក្រីក្រម្នាក់ប៉ុណ្ណោះ ប៉ុន្តែ Kim មានសំណាងត្រូវបានគ្រួសារព្យាយាមផ្គត់ផ្គង់ឱ្យបានរៀនចប់មហាវិទ្យាល័យដែលជាកន្លែងផ្តួចផ្តើមឱ្យ Kim ស្គាល់បច្ចេកវិទ្យារហូតឈានដល់ការបង្កើត App នេះឡើង។

Kokofit

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Entrepreneur stories បានឱ្យដឹងថា Kim បានរស់នៅក្នុងទីជម្រកដ៏តូចមួយនៅក្នុងក្រុងស៊េអ៊ូលជាមួយសមាជិកគ្រួសាររបស់គេទាំងអស់ចំនួន ៨នាក់ ។ដែលការរស់នៅក្នុងសភាពបែបនេះគឺពិតជាមានភាពលំបាកណាស់ នេះដោយសារតែគ្រួសាររបស់គេជាជនក្រីក្រទើបការរស់នៅត្រូវធ្លាក់ខ្លួនបែបនេះ ដោយគាត់មានឪពុកជាកម្មករ និងម្តាយជាអ្នកធ្វើការតាមហាង។ ដើម្បីចិញ្ចើមកូនឪពុកម្តាយរបស់គេត្រូវធ្វើការជាច្រើនដើម្បីរកលុយផ្គត់ផ្គង់គ្រួសារ និងសម្រាប់បង់ថ្លៃសាលាឱ្យគីម។

នៅក្នុងឆ្នាំ ១៩៨៦ គីមបានចូលសាកលវិទ្យាល័យជាតិសេអ៊ូលដែលជាសាកលវិទ្យាល្បីជាងគេនៅប្រទេសកូរ៉េ ហើយគីមគឺជាមនុស្សដំបូងគេនៅក្នុងគ្រួសារដែលមានឱកាសបានទៅរៀនមហាវិទ្យាល័យ។ នៅទីនោះហហើយដែលជាកន្លែងធ្វើឱ្យគាត់បានជួបកុំព្យូទ័ររបស់មិត្តគាត់ហើយចាប់អារម្មណ៍នឹងវា និងជាទីកន្លែងដែលធ្វើឱ្យគីមចាប់ផ្តើមយល់ពីបច្ចេកវិទ្យា។

ក្រោយពីរៀនចប់ផ្នែកកុំព្យូទ័រ(IT) ការងារដំបូងរបស់គីមគឺបង្កើតសេវាកម្មប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធ័រណេតនៅក្នុងក្រុមហ៊ុន Samsung ។លុះ ៥ ឆ្នាំក្រោយមកគាត់បានចាកចេញពីក្រុមហ៊ុនដើម្បីបើកហាងអ៊ីនធឺណែតនិងបង្កើតហ្គេមបណ្តាញសង្គមដែលមានឈ្មោះថាHangame ដោយខ្លួនឯង ។ ក្រោយមកត្រូវបានបញ្ចូលគ្នាជាមួយក្រុមហ៊ុន Naver ដើម្បីក្លាយក្រុមហ៊ុនឌីជីថលធំបំផុតរបស់កូរ៉េ (NHN) ។តែមិនប៉ុន្មានក្រុមហ៊ុនចាប់ផ្តើមមានបញ្ហារហូតគ្មានលុយបើកឱ្យបុគ្គលិក ។

ក្រោយពីអាជីវកម្មដំបូងបានដួល Kim បានប្តូរការងារទៅសហរដ្ឋអាមេរិកដើម្បីសន្សំលុយ និងទៅយកបទពិសោធន៍ថ្មីនៅទីនោះ លុះត្រឡប់មកវិញនៅក្នុងឆ្នាំ ២០០៧ គាត់បានបង្កើតកម្មវីធីផ្ញើរសារនេះឡើង ហើយគ្រប់យ៉ាងក៏ល្អប្រសើររហូតជោគជ័យមានអ្នកប្រើប្រាស់រាប់លាននាក់មកដល់បច្ចុប្បន្ននេះ៕


ប្រភព: Business Cambodia

上一篇:How to Turn a Comparison Site into a Takeover Target 下一篇:商业的本质,到底是什么?