ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលអូសបន្លាយអស់រយៈពេលជិត២ឆ្នាំមកនេះ  បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្ទើរតែគ្រប់ផ្នែកវិស័យទាំងអស់នៅលើពិភពលោក។ ហើយយើងសង្កេតឃើញថា មានក្រុមហ៊ុនតូចធំជាច្រើនបានបិទទ្វារបណ្ដោះអាសន្ន ក្នុងនោះយើងក៏ឃើញមានវត្តមានរបស់ក្រុមហ៊ុនធំៗដែលមានអាយុកាលជា១០០ឆ្នាំ ក៏បានដាក់ពាក្យក្ស័យធន ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩ផងដែរ។
 

ដោយថ្ងៃនេះ Business Cambodia នឹងធ្វើការលើកយកនូវក្រុមហ៊ុនដែលមានអាយុកាលជាង១០០ឆ្នាំ ចំនួន៥ ដែលបានប្រកាសក្ស័យធនក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ជាមួយនឹងបំណុលជាច្រើនផងដែរ។ ដោយក្រុមហ៊ុនទាំង៥នោះរួមមាន៖


១.ក្រុមហ៊ុន Avianca៖ ជាក្រុមហ៊ុនជាក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិដ៏ធំមួយនៃប្រទេសកូឡុំប៊ី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៩ ពោលគឺមានអាយុកាល ១០២ឆ្នាំ។ ដោយសារតែវត្តមាននៃជំងឺកូវីដ១៩ បានធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ អូសបន្លាយជាច្រើនខែនោះ ជាហេតុធ្វើឱ្យក្រុមហ៊ុនមួយនេះ សម្រេចដាក់ពាក្យក្ស័យធន នៅពាក់កណ្ដាលឆ្នាំ២០២០កន្លងទៅនេះ ជាមួយបំណុល ២.២៧ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ finance.yahoo។

២.ក្រុមហ៊ុន J.C. PENNEY៖ គឺជាក្រុមហ៊ុនលក់រាយដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក ដែលមានសាខាប្រមាណ ៨៤០សាខា ដោយបានបើកដំណើរការតាំងពីឆ្នាំ១៩០២មកម្លេះ(១១៨ឆ្នាំ)។ យ៉ាងណាមិញ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយនឹងបំណុលវ័ណ្ឌក ៧.១៦ពាន់លានដុល្លារផងនោះ បានធ្វើឱ្យក្រុមហ៊ុនមួយនេះ ដាក់ពាក្យក្ស័យធននៅក្នុងខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។

៣.ក្រុមហ៊ុន NEIMAN MARCUS ៖ គឺជាក្រុមហ៊ុនលក់គ្រឿងប្រណីតរបស់អាមេរិកដែលគ្រប់គ្រងដោយ Neiman Marcus ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០៧។ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយនឹងបំណុលសរុបចំនួន ៦.៧៩ ពាន់លានដុល្លារផងនោះ បានរុញច្រានឱ្យក្រុមហ៊ុនមួយនេះដាក់ពាក្យប្រកាសក្ស័យធននៅក្នុងខែឧសភា ឆ្នាំ២០២០។

៤.ក្រុមហ៊ុន MCDERMOTT៖ ជាក្រុមហ៊ុនសេវាកម្មប្រេងអន្តរជាតិ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២៣។ ដោយសារតែកូវីដ១៩ បានធ្វើឱ្យក្រុមហ៊ុនមួយនេះជួបការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ហើយនៅដើមឆ្នាំ២០២០ ក្រុមហ៊ុនមួយនេះ បានបង្ខំចិត្តដាក់ពាក្យប្រកាសក្ស័យធន ជាមួយនឹងបំណុល៩.៦៨ពាន់លានដុល្លារ។

៥.ក្រុមហ៊ុន Hertz៖ Hertz គឺជាក្រុមហ៊ុនជួលរថយន្តដ៏ធំបំផុតមួយនៃសហរដ្ឋអាមេរិ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩១៨។ យ៉ាងណាក៏ដោយ ដោយសារតែក្រុមហ៊ុននេះបានជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរក្រោយពេលក្រុមហ៊ុនអាកាសចរណ៍បានផ្អាកការហោះហើរ ហើយក្រុមហ៊ុនយន្ដហោះឈប់ជួលឡានរបស់ខ្លួននោះ ជាហេតុធ្វើឱ្យ លោក Walter L. Jacobs ស្ថាបនិកនៃក្រុមហ៊ុន Hertz បានបង្ខំចិត្តដាក់ពាក្យក្ស័យធននៅដើមឆ្នាំ២០២០ ជាមួយនឹងបំណុល ប្រមាណ២៤.៣ពាន់លានដុល្លារ។
គួរជម្រាបផងដែរថា ក្រុមហ៊ុនខាងលើគឺបានដាក់ពាក្យក្ស័យធនក្រោមជំពូកទី១១ ទៅកាន់តុលាការ ដោយការដាក់ពាក្យ័យធនក្រោមជំពូកទី១១នេះ បើតាមច្បាប់ខាងក្រុមហ៊ុននៅតែមានសិទ្ធិក្នុងការបន្ដប្រតិបត្តិការក្រុមហ៊ុន និងអាចបង្កើតការគៀងគរទន់ថ្មីផងដែរ៕


ប្រភព: Business Cambodia

上一篇:How to Write a Business Analysis Paper: Ultimate Guide 下一篇:老板的需求,要怎么接?