ពេលវេលានៃ ការបាត់បង់តម្លៃឬធ្លាក់ថ្លៃនៃ របស់មានភាពខុសគ្នាដោយ របស់ខ្លះបាត់បង់តម្លៃភ្លាមៗពេលអ្នកយកចេញពីកន្លែងទិញ តែរបស់ខ្លះទៀតតម្លៃរបស់វាមិនងាយធ្លាក់នោះទេ។ យ៉ាងណាមិញក៏នៅមានរបស់ខ្លះទៀត ពេលអ្នកទិញវា តម្លៃរបស់វាមិនបាត់បង់នោះទេ តែផ្ទុយទៅវិញតម្លៃរបស់វាកាន់តែកើនឡើងដូចជាអចលនទ្រព្យជាដើម។

ទាក់ទិននឹង របស់ដែលឆាប់បាត់បង់តម្លៃនេះដែរ Business Cambodia សូមបង្ហាញ របស់របស់ទាំង៦ ដែលធ្លាក់ថ្លៃយ៉ាងគំហុក បន្ទាប់ពីអ្នកបានទិញវា ដែលភាគច្រើនសុទ្ធជាបំណុលអាក្រក់៖


១. រថយន្ត

ជាទូទៅ រថយន្តនឹងបាត់បង់តម្លៃ ប្រមាណ ១១%នៃតម្លៃសរុបរបស់វា ពេលអ្នកទិញបើកបរចេញពីហាងយន្តភ្លាមៗ ហើយ៥ឆ្នាំក្រោយមក រថយន្តរបស់អ្នក នឹងបាត់បង់តម្លៃ ចំនួន ៣៧%នៃតម្លៃសរុបដែលអ្នកបានទិញ។

២. ទូរស័ព្ទ

ទូរស័ព្ទ ត្រូវបានគេចាត់ទុកជាបំណុលអាក្រក់ ហើយបើយោងតាមការសិក្សាមួយបានរកឃើញថា ទូស័ព្ទខ្លះគឺបាត់បង់តម្លៃរហូតដល់ទៅ ៧៤% នៅពេលដែលអ្នកប្រើប្រាស់វាបានត្រឹមមួយឆ្នាំប៉ុណ្ណោះ។

៣. សៀវភៅ

សៀវភៅក៏ត្រូវបានចាត់ចូលក្នុងបញ្ជីជារបស់ដែលធ្លាក់ថ្លៃយ៉ាងឆាប់ រហ័សផងដែរ តែយ៉ាងណាមិញ អ្នកដែលទិញសៀវភៅកម្រលក់ទៅឲ្យអ្នកផ្សេងណាស់។ បើយោងតាម Amazon Prime បានឲ្យដឹងថា សៀវភៅបាត់បង់តម្លៃរហូតដល់៦១% ក្នុងរយៈពេល៨ខែ។

៤. គ្រឿងអលង្ការ

គ្រឿងអលង្ការដែលជារបស់ដ៏ពេញនិយមសម្រាប់លម្អខ្លួនប្រាណក៏ឆាប់ធ្លាក់ថ្លៃផងដែរ។ ជាទូទៅ ចិញ្ចៀនមួយតម្លៃ ៥ពាន់ដុល្លារ អ្នកលក់ឯកជា អាចលក់ម្ដងទៀតបានក្នុងតម្លៃត្រឹមតែពី ១៥០០ទៅ ២៥០០ប៉ុណ្ណោះ។

៥. ឧបករណ៍ អេឡិចត្រូនិច

ដោយសារការរីកចម្រើន៍នៃ បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ព្រមទាំងមានឧបករណ៍ អេឡិចត្រូនិចយ៉ាងសំបូបែបផងនោះ ឧបករណ៍ អេឡិចត្រូនិចបាត់បង់តម្លៃឆាប់រហ័សផងដែរ ពោលគឺបាត់បង់តម្លៃចំនួន ៦០%។

៦. រ៉ូបអាពាហ៍ ពិពាហ៍

មិត្តនារីៗប្រាកដជាដឹងច្បាស់ហើយថាមិនថារ៉ូបសម្រាប់ស្លៀកពាក់ចូលរួម ពិធីមង្គលការនិងពិធីប្រពៃណីផ្សេងៗឬ រ៉ូបអាពាហ៍ពិពាហ៍នោះទេ គឺស្រ្ដីភាគច្រើនស្លៀកបានតែម្ដងឬ២ដងប៉ុណ្ណោះ ហើយបើយកទៅលក់បន្តឲ្យអ្នកផ្សេង តម្លៃរបស់វានឹងបាត់បង់ ៥០%នៃតម្លៃសរុបដែលអ្នកបានទិញ៕


ប្រភព: Business Cambodia

上一篇:How To Create A Compelling Corporate Video Production For Your Marketing Needs 下一篇:有关自助生产标签功能的思考 俊峰