ការចាប់ផ្តើមរកស៊ីរបរអ្វីមួយមិនប្រកាន់ថា អ្នកណារកស៊ីមុនឬរកស៊ីក្រោយនោះទេ តែអ្វីដែលសំខាន់មានរបៀបនិងក្បួនរកស៊ីមិនឱ្យចាញ់គេទើបជារឿងដែលសំខាន់ ។ព្រោះជាធម្មតានៅពេលណាដែលគេចេញរកស៊ីមុន ភាពជោគជ័យរបស់គេក៏ទៅមុនមួយជំហានដែរ ដូច្នេះបើយើងចេញមកយឺតជាងគេបន្តិចហើយមិនមានអ្វីដែលលេចធ្លោទេនោះ ប្រាកដពិបាកហើយ។

ដោយឡែកបើយើងក្រឡេកមកមើលគូស្វាមី ភរិយាមួយគូនេះវិញ ថ្វីត្បិតតែចេញរកស៊ីយឺតជាងគេមួយជំហាន ប៉ុន្តែពួកគាត់តស៊ូ លះបង់ និងព្យាយាមរហូតក្លាយជាហាងល្បីឈ្មោះ ដែលមានភ្ញៀវចេញចូលសឹងមិនដាច់។ពួកគាត់ទាំង ២មានឈ្មោះថា Raena Lim and Chris Halim អ្នកទាំងពីរជាស្ថាបនិករបស់ Style Theory ដែលជាប្រភេទអាជីវកម្មលក់និងជួលសម្លៀកបំពាក់។


យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះ CNBC បានឱ្យដឹងថា គូស្នេហ៍មួយគូនេះបានសម្រេចចិត្តលាឈប់ពីការងាររាងខ្លួនតាំងពីពួកគេរៀបការរួចនៅអំឡុងឆ្នាំ ២០១៦ ដោយដាក់ស្រមៃបោះជំហានចូលមកក្នុងវិស័យរកស៊ីវិញ ដោយការចាប់ផ្តើមដំបូងពួកគេលក់តែអាវនិងខោតិចតួចប៉ុណ្ណោះ ហើយគ្រប់ពេលលក់ខោអាវ ពួកគេផ្តល់ជម្រើសឱ្យភ្ញៀវផ្ញើរម៉ូតដែលចង់បាន ដើម្បីពួករកជូន ដោយការធ្វើបែបនេះភ្ញៀវដែលចូលមកពិបាកនឹងចេញទៅវិញ។
បន្ថែមពីនេះអ្វីដែលធ្វើឱ្យមុខជំនួយពួកគេរីកលូតលាស់យ៉ាងឆាប់រហ័សនេះដោយសារតែពួកគេ តែប្រកាន់គោលគំនិតរកស៊ី ២នេះជាប់ជានិច្ច រួមមាន ៖

• ក្តីស្រមៃធំ តែចាប់ផ្តើមពីតូច

បើទោះជាចេញរកស៊ីតូច តែព្រោះការលះបង់ប្រឹងប្រែងធ្វើឱ្យការលក់របស់ Style Theory មានការកើនឡើងជារៀងរាល់ឆ្នាំ ហើយមកទល់ពេលនេះ ក្រុមហ៊ុនមានអតិថិជនគាំទ្រ ២០០,០០០ នាក់នៅទូទាំងប្រទេសសិង្ហបុរីនិងឥណ្ឌូនេស៊ី។មិនតែប៉ុណ្ណោះ អ្នកទាំង២បានកែប្រែវាសនាការលក់ខ្នាតតូចមួយនេះរហូតក្លាយជាក្រុមហ៊ុនដែលមានអ្នកចូលបណ្តាក់ទុនរកស៊ីជាច្រើន និងត្រៀមពង្រីកខ្លួនទៅកាន់ប្រទេសកុងហុងឆាប់ៗនេះផងដែរ។

លើសពីនេះ លោក Lim បានលើកឡើងថា វាមិនសំខាន់ថាអ្នកចាប់ផ្តើមយឺតជាងគេទេ ប៉ុន្តែត្រូវរកអ្វីដែលខុសពីគេ និងរកវិធីឱ្យអាជីវកម្មដើរទៅមុខទើបជារឿងដែលសំខាន់៕


ប្រភព: Business Cambodia

上一篇:How to Turn a Comparison Site into a Takeover Target 下一篇:谁需要商业模式,它的目标客户是谁