នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មានអន្ដជាតិ Bloomberg មហាសេដ្ឋីចិន Jack Ma បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រសិនបើខ្ញុំអាចត្រឡប់ទៅអាយុ ២០ឆ្នាំ ឬ៣០ឆ្នាំម្តងទៀត ខ្ញុំនឹងចាប់យករបរដឹកជញ្ជូន (Logistics),ការបង្កើតការទូទាត់ប្រាក់ , និងវេទិកាទិញលក់ទំនិញអនឡាញ (E-Commerce) ដូចអ្វីដែលខ្ញុំកំពុងធ្វើបច្ចុប្បន្ននេះដែរ»។
សហគ្រិនចាស់វស្សារូបនេះ បានពន្យល់ថា សព្វថ្ងៃនេះ មនុស្សពិតជាត្រូវការវិស័យ E-commerce ខ្លាំងណាស់ ហេតុនេះ យើងត្រូវតែបង្កើតវា។ កាលពី២០ឆ្នាំមុន មនុស្សមិនជឿថា វិស័យ E-commerce អាចដំណើរការបានទេ ហើយមនុស្សមិនចូលចិត្តប្រើវាឡើយ ពួកគេមិនទុកចិត្តលើវិស័យនេះ ដាច់ខាត ប៉ុន្តែក្នុងពេលបច្ចុប្បន្ន មនុស្សត្រូវការវា ចូលចិត្តប្រើវា ហើយជឿជាក់លើវាបំផុត។

អតីតគ្រូបង្រៀនភាសាអង់គ្លេសខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើអ្នកចង់រកស៊ីលើវិស័យខាងលើនេះ កុំរំពឹងថា អ្នកអាចជោគជ័យត្រឹមរយៈពេលមួយឆ្នាំឱ្យសោះ យ៉ាងហោចណាស់ អ្នកត្រូវត្រៀមរយៈពេល១០ឆ្នាំដែរ ដើម្បីធ្វើវាឱ្យជោគជ័យ។ ហើយខ្ញុំជឿជាក់ថា ដូចប្រទេសអាហ្រិកអ៊ីចឹង មិនអាចរីកចម្រើនបានត្រឹមរយៈពេលខ្លីនោះទេ យ៉ាងតិចណាស់ក៏ត្រូវការពេល១០ ទៅ ២០ឆ្នាំទៀតដែរ។


មហាសេដ្ឋី ជេក ម៉ា (Jack Ma) បានបញ្ជាក់ប្រាប់សារព័ត៌មាន Bloomberg ទៀតថា ប្រសិនបើគាត់រស់នៅកន្លែងណាមួយ ក្នុងប្រទេសអាហ្រិកមែន ហើយគាត់មានវ័យត្រឹម ២០ ឬ៣០ឆ្នាំនោះ គាត់នឹងបង្កើតអ្វីដែលគាត់មានដូចបច្ចុប្បន្ននេះ ហើយគាត់ក៏នឹងបង្កើតកម្មវិធីទូរទស្សន៍ដូចសព្វថ្ងៃនេះផងដែរ ដើម្បីធ្វើការបំផុតគំនិតដល់យុវជនជំនាន់ក្រោយ និងបង្រៀនពួកគេពីរបៀបបង្កើតអាជីវកម្មដូចគ្នា ៕


ប្រភព: Business Cambodia

上一篇:5 Times When a Loan Makes Sense for a Business 下一篇:产品经理前端设计十大可用性原则