Carl's Jr. គឺជាយីហោដ៏ល្បីអាហារ Fast Food ដ៏ល្បីល្បាញមួយរបស់ពិភពលោក។ ដែលបច្ចុប្បន្ន យីហោមួយនេះបានពង្រីកខ្លួនបានលើស១ពាន់សាខានៅក្នុងបណ្ដាប្រទេសប្រមាណ២៨។ ហើយថ្មីៗនេះ យីហោ Carl's Jr. ក៏មានវត្តមានចូលមកប្រទេសកម្ពុជារបស់យើងដែរ។

យ៉ាងណាមិញ បើយើងក្រឡេកទៅមើលពំចំណុច ចាប់ផ្ដើមដំបូង នៅពីក្រោយភាពជោគជ័យនៃយីហោល្បី Carl's Jr. បានបង្កើតឡើង ដោយលោក Carl Karcher នៅក្នុងឆ្នាំ១៩៤១ ដោយចាប់ផ្ដើមចេញពីរទះតូចមួយ ដែលបានដើមទុន ៣១១ដុល្លារ ដែលបានមកពីកម្ចីដាក់បញ្ចាំរថយន្ដ និងប្រាក់សន្សំ១៥ដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមគេហទំព័រ global franchise magazine។


យ៉ាងណាមិញ កត្តាសំខាន់មួយចំនួនដែលCarl's Jr. បានធ្វើនិងរុញច្រានយីហោរបស់ខ្លួនឱ្យទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ គឺដោយសារតែយីហោមួយនេះផ្ដោតអារម្មណ៍និងមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំង ធ្វើយ៉ាងណាផ្ដល់អាហារដែលមានរស់ជាតិឆ្ងាញ់ជូនអតិថិជនរបស់ខ្លួន។ ហើយកត្តាសំខាន់មួយទៀតគឺសេវាកម្ម ដោយយីហោមួយនេះផ្ដោតសំខាន់ទៅលើការផ្ដល់សេវាកម្មដល់អតិថិជន ធ្វើយ៉ាងណាផ្ដល់ សេវាកម្មលឿនរហ័សពោលគឺផ្ដល់សេវាកម្មដែលល្អបំផុតជូនអតិថិជន។

តាមរយៈសាច់រឿងរបស់ Carl's Jr. បានឆ្លុះបញ្ចាំងឱ្យយើងឃើញថា មិនចាំបាច់ទាល់តែមានលុយរាប់ម៉ឺនដុល្លារទើបអាចរកស៊ីបាននោះទេពោលគំនិតគឺជារឿងសំខាន់បំផុតដំបូងនៅក្នុងការកស៊ី។ «ត្រូវគិតនិងដាក់ក្ដីស្រមៃឱ្យធំ ចាប់ផ្ដើមពីតូច ប្រឹងរកស៊ីនិងពង្រឹងអាជីវកម្មខ្លួនឱ្យរឹងមាំ ហើយចេញហ្រ្វេនឆាយលក់ទៅក្រៅប្រទេសឱ្យបាន។ ដែលនេះជាមាគា៌របស់ដែលលោកCarl Karcher បង្កើតយីហោCarl's Jr. ឡើង»៕

ប្រភព: Business Cambodia

上一篇:Scott Dylan on Protecting Your Cash Flow During a Crisis 下一篇:增长从业必看:增长的内核