ប្រសិនបើអ្នកកំពុងមានចំណងស្នែហាជាមួយនរណាម្នាក់ បន្ទាប់មកអ្នកមានបំណងចង់ភ្ជាប់ពាក្យជាគេ ឬមានគម្រោងចង់រៀបអាពាហ៍ពិពាហ៍ជាមួយគាត់ ។ល។ ហើយអ្នកនឹងធ្វើដំណើរកម្សាន្តបន្ទាប់ពីពិធីមអង្គលការចប់ ដូចនេះមិនបាច់ប្រាប់ក៏ដឹងដែរ ថាទាំងអស់នេះសម្រេចបានលុះត្រាណាតែអ្នកមានលុយគ្រប់គ្រាន់ក្នុងដៃ ។ សូមមកដឹងសំណួរខ្លះៗ ដែលអ្នកត្រូវសួរខ្លួនឯង អំពីរឿងលុយកាក់ មុនពេលអ្នកសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ៖


សំណួរទី ១ អ្នកត្រូវសួរខ្លួនឯងអំពីទ្រព្យសម្បត្តិដែលអ្នកមានសរុប និងបំណុលដែលអ្នកមាន ?
ជាធម្មតាប្រសិនជាអ្នកមានគម្រោងនឹងរៀបចំជីវិតជាមួយគ្នាហើយ ដូចនេះអ្នកទាំងពីរ គួរតែអង្គុយទល់មុខគ្នា ហើយធ្វើការពិភាក្សាគ្នា នូវជីវិតពីររួមគ្នាដែលត្រូវដើរលើផ្លូវតែមួយ អ្នកទាំងពីរគួរបើកចិត្តនឹងប្រាប់គ្នាអំពីទ្រព្យសម្បត្តិប៉ុន្មានដែលអ្នកមាន និងបំណុលដែលអ្នកជាប់ជំពាក់ ហើយប្រាក់ចំណូលបច្ចុប្បន្នរបស់អ្នកទាំងពីរ ។ នៅពេលអ្នកយល់អំពីគ្នាហើយ ផែនការបន្ទាប់អ្នកត្រូវ ដាក់ផែនការអំពីលុយសន្សំរយៈពេលវែង ក្រោយចំណាយក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍ ។ (គួរបញ្ជាក់ផងដែរថា នៅប្រទេសរីកចម្រើនជាច្រើនគេរៀបការ គឺប្រើលុយទាំងសងខាង លុយពួកគេផ្ទាល់ដោយមិនប្រើលុយឪពុកម្តាយឬសុំនោះទេ ចំណែកវិធីសាស្ត្រនៃការរស់នៅរបស់ពួកគេគឺគេមិនពឹងលើម្ខាងជាអ្នករកចំណូលនោះទេ ពួកគេត្រូវធ្វើការទាំងពីរ លើកលែងតែមានករណីពិសេសអ្វីមួយប៉ុណ្ណោះ) ។ ការពិភាក្សាគ្នាបែបនេះមើលទៅរៀងពិបាកសម្រាប់អ្នកទាំងពីរបន្តិច ប៉ុន្តែវាមានប្រយោជន៍និងបង្ហាញថាអ្នកទាំងពីរចាស់ចិត្តចាស់គំនិត ក្នុងការដើរលើផ្លូវមួយនេះ មិនតែប៉ុណ្ណោះវាជួយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកទាំងពីរទៀតផង មុនពេលរៀបការតើអ្នកគួរមាន គណនីសន្សំរួមគ្នាមួយទេ ព្រោះលុយសន្សំនេះ សម្រាប់ចំណាយក្នុងពិធីមង្គលការ និងត្រូវប្រើក្នុងមុខងារផ្សេងៗទៀតជាច្រើនផងដែរ (វាអាស្រ័យទៅលើជម្រើសទាំងពីរនាក់ ប្រសិនជាអ្នកទុកចិត្តគ្នារួចហើយ) ។

សំណួរទី ២ តើអ្នកទាំងពីរនឹងត្រូវដាក់សន្សំរួមគ្នា ឬសន្សំលុយផ្សេងគ្នាក្រោយពេលរៀបការរួច ?
អ្នកត្រូវពិភាក្សាជាមួយអនាគត គូស្វាមី ឬភរិយា ថា ក្រោយពេលអ្នករៀបការរួច តើអ្នកទាំងពីរគួរមានគណនីសន្សំរួមដែរ ឬទេ? ឬក៏ត្រូវសន្សំប្រាក់រៀងខ្លួន ។ នេះជាអ្វីដែលអ្នកត្រូវគិតគូមុនគេ កុំឱ្យដល់ពេលមានការឈ្លោះប្រកែកគ្នា សម្រាប់អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានណែនាំ អ្នកទាំងពីរគួបង្កើតគណនីពីរ ទីមួយប្រាក់សន្សំសម្រាប់ចំណាយលើរបស់របរផ្សេងៗនៅក្នុងផ្ទះ និងគណនីទី ២ សន្សំសម្រាប់គ្រាមានអាសន្នឬគម្រោងអ្វីមួយដែលអ្នកទាំងពីអាចប្រើប្រាស់បាននាពេលអនាគតឬពេលចាំបាច់ ឬក៏សម្រាប់នៅពេលអ្នកចង់បានកូន ។ល។ ប៉ុន្តែប្រសិនបើអ្នកទាំងពីរសន្សំដើម្បីវិនិយោគទៀត គឺរឹតតែល្អ ។


សំណួរទី ៣ ត្រូវសួរគ្នាអំពីការប្រែប្រួលហិរញ្ញវត្ថុរបស់អ្នកទាំងពីរ និងត្រូវរកវិធីបែបណា?

ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃនេះ ប្រហែលជាខុសគ្នាខ្លាំងនៃស្ថានភាពហិរញ្ញវត្ថុនៅថ្ងៃស្អែក មានន័យថា ជាការពិតគ្មាននរណាម្នាក់អាចទស្សន៍ទាយដឹងទេថា នៅថ្ងៃស្អែកនឹងមានអ្វីកើតឡើង ជាពិសេសផ្នែកហិរញ្ញវត្ថុ ។ ជួនកាលកំពុងធ្វើការសុខៗស្រាប់តែក្រុមហ៊ុនប្រកាសក្ស័យធន់ មួយវិញទៀតកំពុងធ្វើការងារសុខៗត្រូវបានគេបញ្ឈប់ នោះភ្លាមៗយើងនឹងត្រូវប្រឈមនឹងបញ្ហាហើយ (មិនទាន់និយាយដល់រឿងមានគ្រោះថ្នាក់ផ្សេងៗផង) ។ ចុះអ្នកគិតថា ក្រោយរៀបការហើយអ្នកមិនទាន់ចង់បានកូនទេ ប៉ុន្តែចៃដន្យអ្នកមាន ហើយមិនទាន់បានត្រៀមអ្វីទាល់តែសោះនោះ ដូចនេះបានជាអ្នកទាំងពីរត្រូវសួរគ្នា ប្រសិនមានហេតុការណ៍អ្វីមួយកើត តើអ្នកគួរដោះស្រាយហិរញ្ញវត្ថុតាមរបៀបណា ។ លោក Weil និយាយថា អ្នកត្រូវសួរគ្នានូវសំណួរទាំងនេះ មុនពេលរៀបការ៖ តើអ្នកនឹងសន្សំប្រាក់ដើម្បីការអប់រំកូន ៗ របស់អ្នកដែរទេ? តើអ្នកមានគម្រោងមើលថែឪពុកម្តាយវ័យចំណាស់ដែរ ឬទេ? តើអ្នកនឹងឆ្លើយតបយ៉ាងណាចំពោះសមាជិកគ្រួសារ ដែលស្នើសុំ (និយាយឱ្យខ្លី បងប្អូនមកខ្ជីលុយ) ផ្នែកហិរញ្ញវត្ថុ? តើវិធានការអ្វីខ្លះ ដែលនឹងធ្វើសម្រាប់ការធានារ៉ាប់រងអាយុជីវិត (គួរទិញធានារ៉ាប់រងអាយុជីវិតដែរ ឬទេ)? អ្នកជំនាញបានណែនាំថា លោកមិនអាចផ្តល់ចម្លើយទាំងនេះបានទេ ព្រោះវាជាការពិភាក្សារវាងមនុស្សពីរនាក់ ឬអ្នកដែលនឹងមកដើរកាន់លើផ្លូវជីវិត ប៉ុន្តែលោក Weil បានបន្តថា អ្វីដែលសំខាន់នោះ គូស្វាមីភរិយាត្រូវមានជាមុន ដើម្បីដោះស្រាយបញ្ហាស្ថានភាពនីមួយៗ នៅពេលវាកើតឡើង ។

សំណួរទី ៤ តើនៅពេលណា ដែលយើងនឹងអង្គុយនិយាយគ្នា ឱ្យទៀងទាត់អំពីហិរញ្ញវត្ថុ?
ការដោះស្រាយហិរញ្ញវត្ថុមុនពេលអ្នករៀបការ អ្នកទាំងពីរគួរតែអង្គុយពិភាក្សាគ្នាមួយខែម្តង មិនចាំបាច់មួួយអាទិត្យម្តងក៏បាន (update រាល់ខែ) ។ វាពិតជាមានប្រយោជន៍ណាស់ប្រសិនបើអ្នកអាចជុំគ្នា ព្រោះវាជាដំណើរការសម្រាប់អ្នកទាំងពីរ និងការប្តេជ្ញាចិត្តតាមកាលវិភាគថែមទៀតផង ។ លោក Weil និយាយថា នៅពេលអ្នកជួបគ្នា នោះភ្លាមៗបញ្ហាហិរញ្ញវត្ថុដែលបានកើតឡើង ក៏ដូចជាអ្វីមួយអាចជះឥទ្ធិពលដល់គោលដៅហិរញ្ញវត្ថុ ឬដល់ផែនការហិរញ្ញវត្ថុរបស់អ្នកនឹងអាចដោះស្រាយបានភ្លាម (ណែនាំសម្រាប់គ្រួសារវ័យក្មេង) ។ អ្នកទាំងពីរត្រូវចងចាំថា ក្នុងការពិភាក្សាមិនអាចថាមតិមួយណាល្អឬយកតែមតិម្ខាងៗនោះ អ្នកទាំងពីរត្រូវមានការសម្រេចនិងការពេញចិត្តទាំងសងខាង ។ ប៉ុន្តែប្រសិនបើដៃគូម្ខាងគិតថាគំនិតនេះល្អហើយអ្នកគួរតែបន្តដំណើរតាម ។ សូមមានស្មារតីការលើកលែង ការធ្វើជាអ្នកស្តាប់ដោយមានការប្រុងប្រយ័ត្ន និងមានភាពសុភាពរាបសា ទៅលើអនាគតភរិយា ព្រោះថាពេលខ្លះស្ត្រីគាត់អាចគិតគូរបានច្រើន បានវែងឆ្ងាយ និងអាចទុកដាក់លុយច្រើនជាងបុរស ៕


 ប្រភព ៖ kohsantepheapdaily


上一篇:Keep Up The Company Tours To Boost Business 下一篇:如何赚第一桶金?赚第一桶金渠道