បើយើងនិយាយដល់ឈ្មោះ Elon Musk អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់រួចមកហើយថា លោកជាស្ថាបនិកនៃក្រុមហ៊ុនរថយន្ដ Tesla និងក្រុមហ៊ុនអាវកាស SpaceX។ បន្ថែមពីនេះទៀត លោកក៏ជាមហាសេដ្ឋីពិភពលោកដ៏ល្បីឈ្មោះមួយ ហើយចំណែកសម្ដីរបស់លោកវិញក៏មានឥទ្ធិពលខ្លះផងដែរ។

 

យ៉ាងណាមិញ មនុស្សយើងគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ពោលគឺតែងតែមានការភ្លាំងភ្លាត់បង្កើតកំហុសផ្សេងៗ។ ជាក់ស្ដែង បើទោះបីជាលោក Elon Musk ជាសហគ្រិនឆ្នើមនិងជាអ្នកដឹងនាំដ៏ពូកែមួយរូបក៏ពិតមែន ប៉ុន្ដែក៏លោកធ្លាប់បានបង្កើតកំហុសផងដែរ ដោយកំហុសទាំងនោះបានធ្វើឱ្យលោកខាតបង់លុយអស់រាប់ពាន់លានដុល្លារឯណោះ។ ហើយខាងក្រោមនេះគឺជាកំហុសទាំង៣ របស់លោក Elon Musk ដែលបានធ្វើឱ្យលោកខាត លុយអស់ប្រមាណ ៤៦.៣ ពាន់លានដុល្លារ៖

 

កំហុសទី១របស់លោក Elon Musk គឺកាលពីខែឧសភាព ឆ្នាំ២០២០ កន្លងទៅនេះ លោកបានធ្វើការ Post នៅលើផុសសារមួយនៅលើ Twitter របស់ខ្លួនថា «ខ្ញុំគិតថាតម្លៃភាគហ៊ុននៃក្រុមហ៊ុន Tesla គឺខ្ពស់ពេក» «Tesla stock price is too high imo»។ ក្រោយពីបង្ហោះប្រយោគមួយឃ្លានេះរួច ត្រឹមរយៈពេលតែ១ម៉ោងប៉ុណ្ណោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានដាំក្បាលចុះយ៉ាងឆាប់រហ័សនឹងស្មាមិនដល់។ ដោយពេលនោះបានធ្វើឱ្យតម្លៃហ៊ុន Tesla ធ្លាក់ពី៧៤០ដុល្លារ សល់តែ៧០០ដុល្លារប៉ុណ្ណោះក្នុងមួយហ៊ុន។ ហើយការធ្លាក់ចុះនេះបានធ្វើឱ្យក្រុមហ៊ុនរបស់លោក Elon Musk ខាតរហូតដល់ទៅ ១៤ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC

 

ដោយឡែកមូលហេតុដែលគេនាំគ្នាលក់ហ៊ុនចេញមួយប្រាវនោះ គឺប្រហែលជាដោយសារតែ ពួកគេគិតថា តម្លៃហ៊ុនអាចនឹងឡើងដល់ចំណុចខ្ពស់បំផុតមួយហើយ ហើយវាអាចនឹងធ្លាក់ចុះមកវិញ នេះបើតាមអ្វីដែលអ្នកលក់ហ៊ុនភាគច្រើនគិតយោងទៅតាមពាក្យសម្ដីខ្លី ដែលលោក Elon Musk បានបង្ហោះនៅលើ Twitter។ លើសពីនេះទៀត ក៏មានអ្នកដែលបានទិញភាពហ៊ុនក្រុមហ៊ុន Tesla ជាច្រើននាក់ បានមានការខឹងសម្បារ និងមិនបចូលទៅ Comment បង្ហាញពីការមិនពេញចិត្តចំពោះទង្វើរបស់លោក Elon Musk នោះទេ។

 

កំហុសទី២៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ Bloomberg បានឱ្យដឹងថា កាលពីចុងខែកុម្ភៈ ឆ្នាំ២០២១ លោក Elon Musk បានខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន ១៥.២ពាន់លានដុល្លារ ក្រោយហ៊ុនក្រុមហ៊ុន Tesla ធ្លាក់ចុះ ៨.៦%។

 

ការធ្លាក់ចុះភាគហ៊ុននិងខាតទ្រព្យ១៥.២ពាន់លានដុល្លារ លើកនេះ ក៏កើតចេញពីការសរសេរអក្សរបង្ហោះលើ Twitter ដូចមុនដែរ ប៉ុន្ដែលើនេះគឺពាក់ព័ន្ធនឹង Bitcoin ម្ដង។ ដោយលោកបានបង្ហោះថា ខ្ញុំគិតថា «តម្លៃរបស់ Bitcoin និងតម្លៃរបស់ Ethereum ហាក់ដូចជាខ្ពស់ខ្លាំងណាស់»។ ហើយការបង្ហោះសារមួយនេះ ត្រូវបានលោក Elon Musk ធ្វើឡើងក្រោយពីទើបតែបានបញ្ចូលលុយអេឡិចត្រូនិក Bitcoin ទៅក្នុងតារាងតុល្យការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Tesla បាន២សប្ដាហ៍។

 

          កំហុសទី៣ របស់លោក Elon Musk គឺការសម្រេចចិត្តលឿនពេក ដោយកាលពីចុងឆ្នាំ២០២០លោកបានសម្រេចចិត្តដកខ្លួនពី S&P 500 index ដែលជាក្រុមជួយសម្របសម្រួលសន្ទស្សន៍ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនធំ ៗ ចំនួន ៥០០ ដែលបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិក។

 

ហើយការណ៍ដែល លោកElon Musk ធ្វើដូច្នេះ បានបណ្ដាលឱ្យតម្លៃភាគហ៊ុនសរុបដែលបានជួញដូរជាសាធារណៈរបស់ក្រុមហ៊ុន Tesla ដាំក្បាលចុះយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ ដោយហ៊ុននៃក្រុមហ៊ុន Tesla បានធ្លាក់ចុះរហូតដល់ទៅជាង ២១% ស្មើរនឹងទឹកប្រាក់ចំនួន ១០៩ ពាន់លានដុល្លារឯណោះ។ បន្ថែមពីនេះទៀតលោក Elon Musk ក៏បានខាតលុយអស់ប្រមាណជា ១៦ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg

 

ប្រភព: Business Cambodia

上一篇:How To Avoid Being A Casualty Of Disruption 下一篇:寻找创业想法的12条宝贵建议