ក្នុងការរស់នៅមានអ្នកមាននិងអ្នកក្រ ហើយអ្នកខ្លះទោះជាគិតកើតមកក្នុងគ្រួសារក្រីក្រក៏ដោយ តែដោយសារទម្លាប់ក៏ដូចជាផ្នត់គំនិតចង់មានចង់បានទើបគាត់ខំតស៊ូផ្លាស់ប្ដូរជីវភាពរហូតរកលុយបានហូរហៀរទៀតផងដែរ។

ខាងក្រោមនេះ ជាសញ្ញាបង្ហាញថាអ្នកមិនអាចរកលុយបានហូរហៀរក្លាយជាអ្នកមានបានទេ បើអ្នកនៅតែបន្តធ្វើរឿងទាំងនេះ។

១. មានចំណូលជាការងារពេញម៉ោងតែមួយមុខ


យើងដឹងហើយថាអ្នកជាច្រើនមិនមែនក្លាយជាអ្នកមានដោយសារធ្វើការបានចំណេញពីការងារពេញម៉ោងតែមួយមុខនោះទេ ពោលគឺចំណេញពីប្រាក់ខែមួយមុខមិនអាចឲ្យអ្នកក្លាយជាអ្នកមានបានឡើយ។ បើទោះអ្នកមានការងារមួយប្រាក់ខែខ្ពស់ក៏ដោយក៏មិនប្រាកដថាអ្នកក្លាយជាអ្នកមាននោះទេ ពោលគឺអាចត្រឹមមានលុយចំណាយលើជីវភាពគ្រប់គ្រាន់ តែបើឲ្យានលុយហូរហៀរគឺមិនងាយនោះទេ។


២. ផ្ដោតលើការសន្សំលុយច្រើនពេក


 មនុស្សមួយចំនួនធំអាចកសាងភាពមានបានចេញពីការសន្សំលុយ តែបើអ្នកផ្ដោតលើការសន្សំលុយច្រើនពេក មិនអាចឲ្យអ្នកក្លាយជាអ្នកមាន និងមានលុយហូរហៀរបានឡើយ។ ឧទាហរណ៍ថ្ងៃនេះអ្នកមានលុយ១,០០០ដុល្លារ ដាក់សន្សំនៅធនាគារ ដោយទទួលបានការប្រាក់ចំនួន៥% ក្នុងមួយឆ្នាំនោះតែឆ្នាំក្រោយចំណូលពីការប្រាក់របស់អ្នកបានត្រឹមតែ៥០ដុល្លារប៉ុណ្ណោះ។ ដូច្នេះដើម្បីឲ្យលុយរបស់អ្នកកើនឡើងខ្លាំងជាងនេះ អ្នកត្រូវសិក្សាស្វែងយល់ពីរបៀបបង្កើនលុយ ដូចជាចាប់ផ្ដើមអាជីវកម្ម វិនិយោគលើអចលនទ្រព្យ និងវិនិយោគលើផ្សារហ៊ុនជាដើម។ គេថាបើអ្នកអាចវិនិយោគបានផលចំណេញប្រមាណជា១៥%ក្នុងមួយឆ្នាំនោះអ្នកនឹងងាយកសាងទ្រព្យបានច្រើន។


៣. ជឿលើការរកលុយបានស្រួលៗ


 លុយដែលបានមកស្រួលៗឬរកស្រួលវាក៏ងាយនឹងទៅវិញបាត់ឆាប់រហ័សផងដែរដូច្នេះមិនងាយក្លាយជាអ្នកមានដោយសារតែរកបានមកស្រួលនៅទេ។ ឧទាហរណ៍បើអ្នកបានលុយដោយសារលេងល្បែង ឬឈ្នះឆ្នោត បើអ្នកមិនេះគ្រប់គ្រងលុយនិងប្រើប្រាស់លុយដើម្បីបង្កើនលុយទេនោះ លុយនឹងបាត់ពីក្រសែភ្នែករបស់អ្នកមួយរំពេញជាមិនខាន។

 ៤. មិនដែលស្វែងយល់ពីលុយ

តាមពិតទៅលុយគីមានតួមានទី៣សំខាន់ ទីមួយចំណាយ។ យ៉ាងណាមិញ បើអ្នកមិនចេះចាយលុយទេ ច្បាស់ណាស់អ្នកគ្មានលុយជាប់ខ្លួនទេ។ បើអ្នកចេះចាយឲ្យចំគោលដៅនោះអ្នកនឹងអាចបង្កើនចំណូលបានកាន់តែច្រើន ដូច្នេះ ចំណាយទិញសៀវភៅពង្រីកខួរក្បាល ចំណាយលុយប៉ាវអ្នកដែលពូកែលើអ្វីមួយ អ្នកនឹងបានបទពិសោធន៍ល្អៗពីពួកគាត់ ចំណាយលើទំនាក់ទំនងអ្នកក៏មានឱកាសស្គាល់មនុស្សកាន់តែច្រើនហើយចំណេញក៏ច្រើនផងដែរ។

ចំណែកតួនាទីទី២គឺសន្សំ។ ការសន្សំនេះក៏ជាឬសគលដ៏សំខាន់ដែលជួយរុញច្រានលោកអ្នកក្នុងការបង្កើតទ្រព្យធនបាន។ អ្នកត្រូវដឹងថាមហាសេដ្ឋីភាគច្រើនលើពិភពលោក ឱកាសក្លាយជាអ្នកមានដូចសព្វថ្ងៃនេះ គឺពួកគាត់ចេះសន្សំ ពោលគឺប្រាក់សន្សំត្រូវបានគេចាត់ទុកជាគ្រាប់ពួជ ក្នុងការកសាងទ្រព្យធននាពេលអនាគត។

រីឯតួនាទីទី៣គឺវិនិយោគ  គឺមានន័យថាយើងយកលុយឲ្យធ្វើការសម្រាប់យើងវិញឬ គេហៅម្យ៉ាងទៀតថា យកលុយទៅបង្កើតលុយបន្តទៀត។ ការវិនិយោគគឺជាផ្លូវមួយដែលជួយអ្នកក្នុងការកសាងទ្រព្យបានយ៉ាងឆាប់រហ័ស។ ដូច្នេះបើចង់ក្លាយជាអ្នកមានត្រូវចាប់ផ្ដើមរៀនវិនិយោគ ហើយរៀនតាំងពីក្មេងកាន់តែល្អ។

៥. មិនចាប់ផ្ដើមវិនិយោគ

គេថាមានផ្លូវ២ក្នុងការជួយឲ្យអ្នកអាចកសាងភាពមានបានគឺចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននិងវិនិយោគនេះឯង។អ៊ីចឹងបើអ្នកមិនចេះយកលុយរបស់អ្នកទៅរកស៊ីឬវិនិយោគទេ លុយរបស់អ្នកមិនងាយកើនឡើយ។ លើសពីនេះការវិនិយោគមិនត្រឹមតែធ្វើឲ្យលុយរបស់អ្នកកើនឡើងលឿនទេតែថែមទាំងអាចបង្កើតចំណូលច្រើនប្រភពទៀតផង។ អ្នកអាចសម្លឹងមើលឱកាសវិនិយោគនិងស្វែងយល់ពីការវិនិយោគបន្ថែមដូចជាវិនិយោគលើផ្សារហ៊ុន វិនិយោគលើអចលនទ្រព្យឬចូលហ៊ុនវិនិយោគជាមួយអាជីវកម្មផ្សេងៗជាដើម។

៦. មិនមានគោលដៅហិរញ្ញវត្ថុ

គោលដៅហិរញ្ញវត្ថុគឹពិតជាសំខាន់ណាស់ សម្រាប់មនុស្សម្នាក់ ហើយបើកាលណាអ្នកមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់ អ្នកនឹងប្រឹងរកលុយបានកាន់តែច្រើនដើម្បីសម្រេចគោលដៅនោះ។ ឧទាហរណ៍ បើអ្នកមានគោលដៅថាចង់ទិញផ្ទះថ្មីមួយ នោះអ្នកនឹងប្រឹងប្រែងបង្កើនចំណូលបន្ថែមដើម្បីបានលុយទិញផ្ទះ។ អ៊ីចឹងសូមដាក់គោលដៅហិរញ្ញវត្ថុដើម្បីឲ្យជីវិតអ្នកកាន់តែប្រសើរ។


ប្រភព: Business Cambodia 

上一篇:Industrial Manfacturing, The Different Hoist Types and What They Do 下一篇:产品经理如何做产品规划?