Kevin Systrom គឺជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ (IT) និងជាសហគ្រិនជនជាតិអាមេរិក។ លោកក៏ជាអ្នកដែលបានសហការបង្កើត Instagram ដែលជាគេហទំព័រចែករំលែករូបថតធំបំផុតរបស់ពិភពលោករួមជាមួយ Mike Krieger ផងដែរ។ ប៉ុន្តែក្រោយមកលោកក៏បានលក់វាឱ្យទៅ Facebook ក្នុងតម្លៃ ១ពាន់លានដុល្លារកាលពីថ្ងៃទី ៩ ខែមេសាឆ្នាំ ២០១២។ លោក Kevin Systrom ត្រូវបានបញ្ចូលទៅក្នុងបញ្ជីសហគ្រិនមានបំផុតរបស់អាមេរិកអាយុក្រោម ៤០ កាលពីឆ្នាំ ២០១៦ ។

ដោយឡែក នៅពីក្រោយភាពជោគជ័យ និងភាពល្បីល្បាញរបស់មហាសេដ្ឋីវ័យក្មេងមួយរូបនេះ ត្រូវបានគេដឹងថា កើតឡើងពីគំនិតយោបល់របស់មិត្តស្រីគាត់ដែលមានឈ្មោះថា Nicole Systrom ។ជាក់ស្តែង យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Entrepreneur Shand Book បានឱ្យដឹងថា ថ្ងៃមួយនៅក្នុងដំណើរកំសាន្ត Kevin Systrom បានចោទសួរទៅកាន់សង្សារថា “ហេតុអ្វីបានជាអូនមិនផុសរូបនៅក្នុង Burbn” (ជាកម្មវីឌីដំបូលដែល Kevin Systrom បានបង្កើតឡើង កម្មវិធីនេះមានមុខងារស្រដៀងគ្នាទៅនឹង Facebook និង Instagram ដែរ)។

ក្រោយពីសួរសំណួរនេះទៅកាន់សង្សារសំណព្វហើយ ចម្លើយដែលគាត់ទទួលបានគឺ “អូនមិនអាចផុសរូបទាំងនោះបានទេ ព្រោះតែទូរស័ព្ទ iPhone4 របស់អូនថតរូបមិនស្អាត ហើយក្នុងកម្មវីធី Burbn នោះគ្មានកន្លែងសម្រាប់កែរូបភាពទេ ចំណែកឯមិត្តភ័ក្តអូនដែលគេផុស គេសុទ្ធតែកែរូប filter ទើបធ្វើឱ្យរូបពួកគេសុទ្ធតែស្អាតៗ” បន្ទាប់ឆ្លើយតបទៅនឹងសំណួររបស់សង្សារនាងហើយ Nicole ក៏ស្រាប់តែនឹកឃើញគំនិតមួយប្រាប់សង្សារនាងថា “អូ!អូននឹកឃើញហើយ បើបែបនេះហេតុអ្វីយើងមិនបង្កើតកម្មវីធីកែរូបនេះឡើងតែម្តងទៅ ដើម្បីងាយស្រួលថតរូបបានស្អាតៗ”។

ដោយសារតែពាក្យរបស់សង្សារមួយឃ្លានេះហើយ ដែលជំរុញចិត្តឱ្យ Kevin Systrom នឹកឃើញបង្កើតកម្មវីធីមួយដែលមួយមានឈ្មោះថា X-Pro II filter ដែលត្រូវបានយកមកប្រាស់នៅលើ Instagram រហូតមកដល់សព្វថ្ងៃនេះ។ហើយមកទល់នឹងពេលនេះ Instagram បានក្លាយជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក ដោយមានអ្នកប្រើប្រាស់ប្រចាំខែចំនួន ៨០០ លាននាក់គិតត្រឹមខែកញ្ញាឆ្នាំ ២០១៧ ។

គួរបញ្ជាក់ផងដែរថា សម្រាប់អត្ថបទមួយនេះចង់បញ្ជាក់ឱ្យឃើញថា នៅពេលខ្លះគំនិតមួយចំនួនយើងអាចនឹកគិតមិនឃើញនោះឡើយ ប៉ុន្តែនៅពេលយើងបានជួបជាមួយមនុស្សណាម្នាក់ដែលជាអ្នកប្រើប្រាស់កម្មវីធី ឬជាប្រើប្រាស់ផលិតផលរបស់យើង ពួកគេអាចនឹងមើលឃើញពីបញ្ហានិងចំណុចខ្វះខាតរបស់យើងបាន ដែលយើងអាចយកមកកែតម្រូវឱ្យមានភាពល្អប្រសើរជាងមុនបាន៕


ប្រភព: Business Cambodia

上一篇:NET1 Technologies and its History of Financial Technology Innovation 下一篇:创业4大条件 想创业的你符合了吗?