មនុស្សជោគជ័យទាំងអស់តែងតែមានទម្លាប់ខុសពីមនុស្សធម្មតាដែលអ្នកបានស្គាល់។មនុស្សជោគជ័យជាច្រើនមានអាថ៌កំបាំងដើម្បីប្រែក្លាយខ្លួនទៅជាមហាសេដ្ឋីឬអ្នកមានលើពិភពលោកហើយរឿងជាច្រើនដែលអ្នកគិតថាធម្មតាសាមញ្ញតែវាបានធ្វើឲ្យមនុស្សមួយចំនួនតូចនៅលើពិភពលោកក្ដោបក្ដាបទ្រព្យស្ទើរតែពាក់កណ្ដាលផែនដី។

សេរីភាពហិរញ្ញវត្ថុរបស់ពួកគេគឺដោយសារតែពួកគេមានផ្នត់គំនិតសេដ្ឋីពួកគេមិនដែលខ្លាចក្នុងការផ្លាស់ប្តូរទាំងនៅក្នុងជីវិតនិងក្នុងជំនួញរបស់ពួកគេឡើយ។  អ្នកអាចក្លាយជាអ្នកមានបានលុះត្រាតែអ្នកឱ្យតម្លៃទ្រព្យសម្បត្តិវាមានន័យថាអ្នកបន្តស្វែងរកមធ្យោបាយដើម្បីរីកចម្រើនខ្លួនឯងនិងអាជីវកម្មរបស់អ្នក។  ភាពច្បាស់លាស់នៅក្នុងគំនិតគឺសំខាន់ណាស់អ្នកមានដឹងពីអ្វីដែលពួកគេចង់បាននិងយល់ពីអ្វីដែលពួកគេកំពុងតែធ្វើ។
ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើឲ្យពួកគេក្លាយទៅជាអ្នកមាន៖

  ១.ភាពស្មោះត្រង់

   ២.វិន័យលើខ្លួនឯង

   ៣.ពួកគេប្រឹងប្រែងធ្វើការងារនិងធ្វើការងារណាដែលពិបាកៗ

   ៤.ពួកគេមានក្ដីស្រមៃ

   ៥.ពួកគេសម្របខ្លួនទៅនឹងទីផ្សារ

គួរបញ្ចាក់ផងដែរថាអ្នកមានទទួលយកហានិភ័យដែលបានកើតឡើងលើពួកគេហើយធ្វើការវិនិយោគពេញមួយជីវិតពួកគេហើយគេមិនដែលដាក់ស៊ុតរបស់ពួកគេទាំងអស់នៅក្នុងកន្ត្រកតែមួយទេ។  ផ្ទុយទៅវិញពួកគេយល់ពីសារៈសំខាន់នៃការចំណាយពេលវេលានិងថវិកាតាមគំនិតអាជីវកម្មផ្សេងៗពីគ្នាព្រោះវិធីនេះអាជីវកម្មទាំងអស់អាចមើលថែគ្នាទៅវិញទៅមកហើយទ្រព្យសម្បត្តិដែលប្រមូលបានកើនឡើងយ៉ាងច្រើន។បន្ថែមលើនេះទៀតនោះមហាសេដ្ឋីពួកគេស្លៀកពាក់សម្លៀកបំពាក់ដដែលរាល់ថ្ងៃនិងរស់នៅបែបសាមញ្ញបំផុតជាក់ស្ដែងដូច Mark Zuckerberg និងSteav Jobs ជាដើមហើយពួកគេយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគេណាស់ពីព្រោះវាធ្វើឲ្យពួកគេផ្ដោតលើការងាររបស់ពួកគេបានល្អ៕


ប្រភព: Business Cambodia

上一篇:Five Sneaky Things That Can Ruin Your Business 下一篇:公告