ទម្លាប់នៅក្នុងការរស់នៅអាចជៈឥទ្ធិពលដល់ជីវិតរស់នៅរបស់មនុស្ស ពោលគឺបើអ្នកដែលមានទម្លាប់រស់នៅល្អជាមួយនឹងការរៀបចំគោលដៅជីវិតច្បាស់លាស់នោះជីវិតពួកគាត់នឹងរីកចម្រើនកាន់តែប្រើសើរ ចំណែកអ្នកដែលមានទម្លាប់មិនល្អនិងមបានរៀបចំគោលដៅជីវិតទេ ជីវិតពួកគាត់មិនផ្លាស់ប្ដូរឡើយ។

 ទាក់ទងនងនឹងទម្លាប់ ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលអ្នកគួរឬមិនធ្វើបើចង់ឲ្យជីវិតអ្នកផ្លាស់ប្ដូររកលុយបានកាន់ច្រើនហូរហៀរ។

១. រៀបចំផែនការនិងកំណត់គោលដៅ

តាមពិតទៅអ្នកមានជាច្រើនគឺសុទ្ធតែបានរៀបចំផែនការនិងកំណត់គោកដៅច្បាស់លាស់ទើបជីវិតពួកគាត់ផ្លាស់ប្ដូរពីក្រទៅជាមានលុយហូរហៀរ។ ពួកគាត់តែងតែសរសេរនូវអ្វីដែលពួកគាត់ចង់សម្រេចបានប្រចាំថ្ងៃ ប្រចាំសប្ដា៍ ប្រចាំខែ និងប្រចាំឆ្នាំជាដើម។

ជាការពិតណាស់ការដាក់គោលដៅ ហើយអនុវត្តន៍នូវគោលដែលអ្នកបានកំណត់នោះជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរ។ ឧទាហរណ៍ឆ្នាំនេះអ្នកមានអាយុ២០ឆ្នាំ តើនៅអាយុ២៥ឆ្នាំតើអ្នកចង់ក្លាយទៅជាអ្វី ចង់សម្រេចអ្វីខ្លះ។ អ៊ីចឹងអ្នកត្រូវដាក់គោលដៅដែលអ្នកចង់បានដើម្បីសម្រេចវា។

២. កុំចាយលុយលើសមាឌ

 ផ្លូវសាមញ្ញាមួយក្នុងការកសាងទ្រព្យសម្បត្តិគឺព្យាយាមសន្សំនិងវិនិយោគលុយរបស់អ្នក។ អ្នកខ្លះមិនងាយសល់ទ្រព្យសល់លុយស ដោយសារតែពួកគាត់រកលុយបានតែមិនេះសន្សំសំចៃ មិនចេះសន្សំមធ្យមងុំត្រង់ពួកគាត់មិនចេះយកលុយទៅបង្កើតលុយបន្ថែមតាមរយៈវិនិយោគ។ ដូច្នេះចង់ឲ្យទ្រព្យកើនត្រូវចាយលុយឲ្យសមស្របតតាមកម្រិតចំណូលហើយចេះវិនិយោគលុយរបស់អ្នក។

៣. បង្កើតចំណូលច្រើនប្រភព

សេដ្ឋីភាគច្រើនដែលអាចកសាងភាពមានបានមានលុយរាប់លានដុល្លារគឺសុទ្ធតែមានប្រភពចំណូលលើសពីមួយ។ ជាក់ស្ដែង បើអ្នកមានចំណូលតែមួយមុខ ជាពិសេសចំណូលពីប្រាក់ខែតែមួយអ្នកមិនអាចក្លាយជាអ្នកមានបានទេ។ ដូច្នេះអ្នកត្រូវបង្កើតប្រភពចំណូលទើបអ្នកកសាងភាពមានបានមានលុយច្រើនហូរហៀរ៕


ប្រភព: Business Cambodia

上一篇:Five Ways to Provide Your Customers With Better Service 下一篇:哈佛大学研究万名管理层!教你怎样培养CEO能力!