គ្រប់គ្នាតែងតែយល់ថា លុយតិចអាចជាបញ្ហារារាំងមិនឱ្យគ្រប់គ្នាចេញរកស៊ីបាន ប៉ុន្តែការពិតការខ្វះគំនិតតិចទៅវិញទេដែលជាឧបសគ្គធំបំផុតដែលធ្វើឱ្យអ្នកមិនអាចចេញរកស៊ីបានពិតប្រាកដ។ព្រោះមានមនុស្សជាច្រើនគិតមករហូតថាទាល់តែមានលុយច្រើនទើបអាចរកស៊ីបាន ប៉ុន្តែស្រ្តីវ័យ ២៦ឆ្នាំ របស់អាមេរិកម្នាក់នេះបង្ហាញឱ្យឃើញថាលុយមិនមែនជាបញ្ហាពិតប្រាកដសម្រាប់ការរកស៊ីនោះ ព្រោះយើងក៏អាចចាប់ផ្តើមពីតូចទៅបាន តែបើគំនិតតូចទើបជាការលំបាក។

ជាក់ស្តែង យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា Philomina Kane គឺជាម្ចាស់អាជីវកម្មអាវម៉ាក Kin Apparel ។ នាងបានចំណាយលុយប្រមាណជា ៥០០ដុល្លារប៉ុណ្ណោះសម្រាប់ការបង្កើតជំនួញនេះ ប៉ុន្តែមកដល់ពេលនេះនាងអាចរកចំណូលបានប្រមាណជា ៣៥៥,០០០ដុល្លារ ក្នុងមួយឆ្នាំពីការលក់សម្លៀកបំពាក់របស់នាង។

ប្រភពដដែលបានបន្តថា Philomina Kane បានចាប់ផ្តើមអាជីវកម្មលក់សម្លៀកបំពាក់នេះនៅអំឡុងឆ្នាំ ២០១២ ជាពេលដែលនាងនៅរៀនថ្នាក់បរិញ្ញាបត្រ ពេលនោះនាងបានកាត់សក់របស់ខ្លួន ក្រោយពីសក់ដុះមកវិញនាងមើលទៅរញ៉េរញ៉ៃដែលត្រូវការអ្វីមួយមកបិតបាំង ទើបនាងនឹកឃើញទៅដល់ការបង្កើតអាវមានមួកនេះឡើងតែម្តង។

សហគ្រិនស្រ្តីវ័យក្មេងរូបនេះបានលើកឡើងថា “គ្រប់ពេលពាក់អាចយឺតនាងតែពាក់អាវនៅពីក្នុងព្រោះតែវាស្តើង ដូច្នេះនាងត្រូវពាក់បន្ថែមឱ្យវាក្រាស់បន្ថែមទៀត ទើបខ្ញុំគិតថា ល្អទេបើខ្ញុំចាប់ផ្តើមធ្វើអាវមួយដែលក្រាស់ហើយ អាចពាក់ការងារអាកាសធាតុដែលត្រជាក់បាន ហើយថែមទាំងមានមួយកសម្រាប់ការពារកម្តៅថែមទៀតនោះ” ក្រោយគំនិតស្រមើលស្រមៃចាប់ផ្តើមរត់ពេញខួរក្បាលរបស់ Philomina នាងក៏ចាប់ផ្តើមធ្វើសកម្មភាពនេះតែម្តង។

ក្នុងជំនួញនេះដែរ Philomina Kane ទទួលបានការជ្រោមជ្រែងពីគ្រួសាររបស់នាងជាច្រើន ព្រោះតែគ្រួសារនាងជាអ្នករកស៊ីដែរ ទើបពួកគាត់ជួយកែតម្រូង និងស្វែងរកចំណុចចាប់ផ្តើមសម្រាប់នាង ព្រោះតែនាងនៅក្មេងមិនធ្លាប់ប្រឡូកក្នុងការរកស៊ី។ប៉ុន្តែទោះបីនៅក្មេងមិនធ្លាប់មានបទពិសោធន៍រកស៊ីក៏ពិតមែន ប៉ុន្តែទឹកចិត្ត និងក្តីស្រមៃបានធ្វើឱ្យ Kin អាចដើរដល់ចំណុចនេះរហូតមានអ្នកគាំទ្រជាច្រើនក្នុងអាជីវកម្មលក់អាវរបស់នាង៕


ប្រភព: Business Cambodia

上一篇:4 Essential Types of Insurance for the Small Business Owner 下一篇:史上8大【短命】生意!包括熟悉的知名大品牌!