ក្រោយពីជួបទុក្ខធំបែបបាក់ស្នេហាជាមួយសង្សារជាទីស្រលាញ់មិនទាន់បានមួយខែមក ឥឡូវ មហាសេដ្ឋីល្បីឈ្មោះ Elon Musk អាចញញឹមឡើងវិញម្ដងទៀតក្រោយជោគជ័យក្នុងការងារ ដោយបានឡើងកូដក្លាយជាមហាសេដ្ឋីលេខ១ ម្ដងទៀត ដោយមានទ្រព្យសម្បត្តិសរុបជាង២៣៦ពាន់លានដុល្លារអាមេរិក វ៉ាកដាច់ស្ថាបនិក Amazon លោក Jeff Bezos ដែលមានទ្រពសម្បត្តិប្រមាណ ១៩៧ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ CNBC

image

ប្រភពដដែលបានឱ្យដឹងទៀតថា មូលហេតុដែលធ្វើឱ្យលោក Elon Musk ឡើងកូដក្លាយជាមហាសេដ្ឋីលេខ១ពិភពលោកត្រឹមពេលដ៏ខ្លីបែបនេះ គឺដោយសារតែលោកបានជួបលាភធំចំនួន២ ពោលគឺលោក SpaceX បានបិទបញ្ចប់ការលក់ហ៊ុនឱ្យអ្នកវិនិយោគបានយ៉ាងជោគជ័យ ដែលធ្វើឱ្យក្រុហ៊ុន SpaceX បានកើនតម្លៃខ្លួនដល់ទៅ ១០០ពាន់លានដុល្លារ ខណៈលោក Elon Musk ក៏បានកើនទ្រព្យបន្ថែម១០.៦ ពាន់លានដុល្លារផងដែរ។

ដោយឡែកលាភធំមួយផ្សេងទៀត គឺតម្លៃហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ដអគិ្គសនី Tesla មានការកើនឡើងយ៉ាងខ្លាំង ដែលគិតនៅក្នុងឆ្នាំ២០២១នេះ ទ្រព្យលោក Elon Musk បានកើន៦០ពាន់លានដុល្លារ ពីក្រុមហ៊ុន Tesla

上一篇:How High Employee Ratification Improves Work Performance 下一篇:企业老板生意失败的4大问题