ធ្លាប់តែជាបុគ្គលិកក្នុងក្រុមហ៊ុនប្រាក់ខែរាប់ពាន់បែរមកចាប់ផ្តើមរបររកស៊ីក្នុងវិស័យកសិកម្ម បានធ្វើឱ្យជីវិតរបស់លលោក Loi Tuan Ee ត្រូវបានមើលងាយថាលោកឆ្កួត និងល្ងង់ដែលចុះចេញពីការងារសុខស្រួលរត់មកធ្វើការស្មោគគ្រោក លំបាកនៅហាលក្តៅ។ថ្វីត្បិតតែពាក្យទាំងនោះធ្ងន់ធ្ងរសម្រាប់បុរសជនជាតិម៉ាឡេស៊ីរូបនេះក្តី ក៏លោកនៅតែញញឹមទទួលយក ហើយចេញមករកស៊ី និងធ្វើការងារដែលជាក្តីស្រមៃរបស់លោកដោយគ្មានស្ទាក់ស្ទើរអ្វីឡើយ។នេះបើតាមការឱ្យដឹងពី CNA 

បើតាមការឱ្យដឹងដោយផ្ទាល់របស់សហគ្រិនវ័យ ៥៧ ឆ្នាំរូបនេះបានឱ្យដឹងថា មូលហេតុដែលគាត់ចាប់ផ្តើមកសិដ្ឋានចិញ្ចឹមគោ និងកន្លែងផលិតទឹកដោះគោ “Farm Fresh” នេះឡើង ដោយសារតែដើមកំណើតលោកជាកូនកសិកររស់នៅខេត្ត kampung ហើយគ្រួសារលោកក៏ជាអ្នកធ្វើកសិកម្មដែរ ដូច្នេះទើបនៅក្នុងឆ្នាំ ២០០៨ លោកសុខចិត្តបោះចោលការងារនៅរោងចក្រវេចខ្ចប់ជាង ២០ ឆ្នាំមករកស៊ីលើវិស័យកសិកម្មនេះ។មួយវិញទៀតលោកគិតថា ការរកស៊ីលើវិស័យកសិកម្មជារឿងល្អ ព្រោះជាតម្រូវការពិភពលោកដែលគ្រប់គ្នាត្រូវការញ៉ាំជាចាំបាច់។

លោកបានបន្តថា “ការចេញរកស៊ីដំបូងលោកមានឧបសគ្គច្រើនណាស់ ជាពិសេសគ្រួសារមិនគាំទ្រលើការរកស៊ីនេះទេ ហើយមានអ្នករួមការងារខ្ញុំខ្លះថាខ្ញុំប្រថុយពេក អ្នកខ្លះថាខ្ញុំឆ្កួតឡប់ក៏មាន ប៉ុន្តែខ្ញុំមិនខ្វល់ពីពាក្យសម្តីទាំងនោះទេ ខ្ញុំគិតថាឱ្យតែយើងតស៊ូ ព្យាយាមវានឹងចេញជាផ្លែផ្កាជាមិនខាន។នៅទីបំផុត បានដាក់ខ្លួនធ្វើជាកូនឈ្នួលផងជាថៅកែផងដើម្បីធ្វើការងារឱ្យមានលទ្ធផល ចុងក្រោយខ្ញុំក៏អាចបង្កើតក្រុមហ៊ុនផ្គត់ផ្គង់ទឹកដោះគោស្រស់ធំជាងគេនៅម៉ាឡេស៊ី ដែលមួយឆ្នាំអាចរកចំណូលបាន ១១៩,៤៨៩ ដុល្លារអាមេរិក។

លោកបញ្ជាក់បន្ថែមថា “សម្រាប់ខ្ញុំវាពិតជាពិបាកព្រោះធ្លាប់តែធ្វើការនៅម៉ាស៊ីនត្រជាក់ កន្លែងស្អាតមានបរិយាសល្អ ប្រែមកនៅកន្លែងដែលបែបនេះទៅវិញ ប៉ុន្តែខ្ញុំនៅតែគិតថា អនាគតខ្ញុំនឹងរស់ស្រួលពីភាពលំបាកនៅពេលនេះ ហើយវាពិតជាដូចការគិតរបស់ខ្ញុំមែន ដោយមកដល់ពេលនេះផលិតផលទឹកដោះគោលស្រស់របស់ខ្ញុំអាចនាំចេញបានដល់ហើយប្រទេស ហើយយើងមានផ្ទៃដីសម្រាប់អាជីវកម្មដល់ទៅ ៥០០ហិកតា ពីគោ ៦០ក្បាលពង្រីករហូតមានគោ ៦,០០០ក្បាល និងកម្មករធ្វើការជាច្រើននាក់ថែមទៀតផង។ជាពិសេសក្រុមហ៊ុនផលិតទឹកដោះគោរបស់លោកទទួលបានអ្នកវិនិយោគជាច្រើន រួមទាំងរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីផងដែរ។

លោក Loi បានមានប្រសាសន៍ថា យ៉ាងណាមិញចំពោះការលក់នៅអំឡុងការសម័យកូវីដ១៩ នេះ មិនបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់លោកនោះទេ ផ្ទុយទៅវិញវាកាន់តែមានតម្រូវការកាន់តែច្រើនទៅវិញ ព្រោះអតិថិជនជឿទុកចិត្តទៅលើគុណភាពនិងអនាម័យក្នុងក្រុមហ៊ុនលោក។លើសពីនេះទៅទៀតនៅពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ បុគ្គលិកទាំងអស់ក្នុងកសិដ្ឋានត្រូវបានរៀបចំមិនឱ្យចេញក្រៅបរិវេនកសិដ្ឋាននោះទេ ដើម្បីធានាបាននូវសុវត្ថិភាពពីការឆ្លងជំងឺនេះ ព្រោះសុខភាពបុគ្គលិក និងគុណភាពទឹកដោះគោជាចំណុចស្លាប់រស់ធំបំផុតរបស់ក្រុមហ៊ុនលោក។

សហគ្រិនយើងចាស់របស់ម៉ាឡេស៊ីរូបនេះផ្តាំថា “ថ្ងៃអនាគតមិនថាអ្នករកស៊ីអ្វីទេ ចង់ឱ្យការរកស៊ីរីកចម្រើនត្រូវយកចិត្តទុកដាក់ បុគ្គលិក ផលិតផល និងអតិថិជន បើយើងខ្វះចន្លោះចំណុចណាមួយការកស៊ីក៏នឹងខ្វះខាតទៅតាមនោះដែរ”៕


ប្រភព: Business Cambodia

上一篇:6 Ways Sleep Increases Startups’ Employee Productivity 下一篇:这7件事,成功人士在吃早餐前就做好了